(ភ្នំពេញ)៖ លោក អ៊ុន សំអាត នាយនគរបាលប៉ុស្តិវត្តភ្នំ ខណ្ឌដូនពេញ ត្រូវបានជនដៃដល់ម្នាក់ បាញ់ប្រហារ ចំនួន១គ្រាប់បណ្តាលឲ្យរងរបួស នៅចំណុចស្ពាននាគ នៅយប់ថ្ងៃទី២៥ ខែមីនា ឆ្នាំ២០១៦នេះ ដោយមិនទាន់ដឹងមូលហេតុ។

លោក ហួត ចាន់យ៉ារ៉ាន់ អធិការនគរបាលខណ្ឌដូនពេញ បានប្រាប់អង្គភាពព័ត៌មាន Fresh News ថា នៅមិនទាន់ដឹងមូលហេតុនៅឡើយទេ ហើយជនដៃដល់ក៏ជានគរបាលព្រហ្មទណ្ឌ តែត្រូវបានកម្លាំងសមត្ថកិច្ចបាញ់ឲ្យរងរបួស​ និងចាប់ខ្លួនផងដែរ។ នៅពេលនេះកម្លាំងរបស់លោក កំពុងចុះទៅសួរនាំរកមូលហេតុពិត។

មេប៉ុស្តិ៍វត្តភ្នំ លោក អ៊ុន សំអាត ត្រូវគេបាញ់២គ្រាប់បណ្តាលឲ្យរងរបួសធ្ងន់

Posted by Fresh News on Friday, March 25, 2016

រូបភាពជនដៃដល់រងរបួស ដោយសមត្ថកិច្ចបាញ់

មេប៉ុស្តិ៍ លោក អ៊ុន សំអាត កំពុងជួយសង្គ្រោះនៅមន្ទីរពេទ្យ