(កំពង់ធំ)៖ រដ្ឋបាលខេត្តកំពង់ធំ បានសេចក្តីសម្រេចផ្អាកបណ្ដោះអាសន្នផ្សារតារាម ក្នុងភូមិតារាម ឃុំត្បែង ស្រុកកំពង់ស្វាយ ចាប់ពីថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២១ រហូតមានការជូនដំណឹងជាថ្មី ដើម្បីទប់ស្កាត់ការីករាលដាលជំងឺកូវីដ១៩ ក្នុងភូមិសាស្ដ្រខេត្ត។

បើតាមសេចក្តីសម្រេចដែលបណ្តាញព័ត៍មាន Fresh News ទទួលបាននៅយប់ថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២១នេះ បានឱ្យដឹងថា ត្រូវផ្អាកជាបណ្តោះអាសន្ននូវរាល់សកម្មភាពលក់ដូរ និងចេញចូលក្នុងផ្សារតារាម។ ចំពោះអាជីវករ ឬបុគ្គលដែលធ្លាប់ចេញចូលផ្សារខាងលើ ត្រូវតាមដានសុខភាពរបស់ខ្លួនឯងជាប្រចាំ បើមានរោគសញ្ញាសង្ស័យត្រូវប្រញាប់ទាក់ទងមកអាជ្ញាធរ ឬមណ្ឌលសុខភាពដែលនៅកៀកបំផុត ដើម្បីយកសំណាកពិនិត្យរកមេរោគកូវីដ១៩។

ខាងក្រោមនេះ ជាសេចក្តីសម្រេចរបស់រដ្ឋបាលខេត្តកំពង់ធំ៖