(ភ្នំពេញ)៖ អង្ករចំនួន ១០តោន ដែលជាអំណោយរបស់សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា បានផ្តល់ជូនដល់រដ្ឋបាល ខណ្ឌមានជ័យ ដើម្បីបន្តយកទៅចាត់ចែងជួយដល់ប្រជាពលរដ្ឋខ្វះខាត ពាក់ព័ន្ធកូវីដ-១៩ ក្នុងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ។

លោក ពេជ្រ កែវមុនី អភិបាលខណ្ឌមានជ័យ បានគោរពថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅបំផុត ចំពោះសម្តេច សាយ ឈុំ ដែលបានយកចិត្តទុកដាក់ជួយឧបត្ថម្ភគាំទ្រសម្មភាពរបស់រដ្ឋបាលខណ្ឌ ពិសេសក្នុងការបង្ការ ទប់ស្កាត់កូវីដ-១៩ ក្នុងព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈនេះ រហូតបានឧបត្ថម្ភអំណោយជាអង្ករ ចំនួន ១០តោន ដើម្បីបន្តយកទៅចាត់ចែងជួយដល់ប្រជាពលរដ្ឋក្រីក្រ ពាក់ព័ន្ធនឹងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ។

ជានិច្ចកាលសម្តេចវិបុលសេនាភក្តី សាយ ឈុំ តែងយកចិត្តទុកដាក់ណាស់ ចំពោះប្រជាពលរដ្ឋក្រីក្រ ហើយដោយមើលឃើញសកម្មភាពរបស់រដ្ឋបាលខណ្ឌមានជ័យ ដែលអនុវត្តការងារបានល្អ ពិសេសក្នុងស្ថានការណ៍ទប់ស្កាត់ជំងឺកូវីដ-១៩ ក្នុងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈនេះ សម្តេចវិបុលសេនាភក្តី បានឧបត្ថម្ភអង្ករ មកឲ្យរដ្ឋបាលខណ្ឌមានជ័យ ដើម្បីបន្តយកទៅចាត់ចែងជួយដល់ប្រជាពលរដ្ឋក្រីក្រ ពាក់ព័ន្ធនឹងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈនេះ ដែលបច្ចុប្បន្ននេះ ពលរដ្ឋរងគ្រោះនូវជំងឺបំប្លែងថ្មី ឌែលតា កំពុងរាតត្បាតនៅក្នុងរាជធានីផងដែរ៕