(វ៉ាស៊ីនតោន)៖ មេបញ្ជាការជាន់ខ្ពស់របស់ក្រុមឧទ្ទាម ISIS ម្នាក់ទៀតហើយ ត្រូវបាន​សម្លាប់នៅក្នុងប្រទេសស៊ីរី នៅក្នុង​ប្រតិបត្តិការរបស់កងកម្លាំងសហរដ្ឋអាមេរិក នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Reuters ចេញផ្សាយ​នៅមុននេះបន្ដិច។

មន្ទីរបញ្ចកោណ បានបញ្ជាក់ឲ្យដឹងនៅមុននេះបន្ដិចថា មេបញ្ជាការជាន់ខ្ពស់របស់ក្រុម ISIS ម្នាក់ បានស្លាប់ដោយ​សារ​ការវាយប្រហារ តាមដែនអាកាសនៅក្នុងបេសកកម្មកម្ទេចក្រុម ISIS ដែលដឹកនាំដោយសហរដ្ឋអាមេរិក។ មេបញ្ជាការ​ជាន់ខ្ពស់រូបនេះ ត្រូវបានគេបញ្ជាក់ថា ស្គាល់ឈ្មោះថា Abd ar-Rahman Mustafa al-Qaduli ជាបុគ្គលិក​មាន​ឥទ្ធិពលលំដាប់ទី២ និងត្រូវបានសម្លាប់កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញ។

គួរបញ្ជាក់ផងដែរថា កាលពីប៉ុន្មានថ្ងៃមុននេះ រដ្ឋមន្ត្រី​សង្គ្រាម (IS Minister of war) របស់​ក្រុម​សកម្ម​ប្រយុទ្ធ ISIS លោក Tarkhan Tayumurazovich Batirashvili ត្រូវបានកងកម្លាំងពិសេសសហរដ្ឋអាមេរិកសម្លាប់ នៅក្នុងប្រតិបត្តិការកម្ទេចក្រុម ISIS ហើយចំណែកបុរសឈ្មោះ Abd ar-Rahman Mustafa al-Qaduli គឺជាជនមាន​ឥទ្ធិពលលំដាប់ទី២នៅក្នុងក្រុមឧទ្ទាម ISIS៕