(កម្ពុជា)៖ គិតត្រឹមម៉ោង៨ព្រឹកថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២១នេះ ចំនួនអ្នកឆ្លងជំងឺ COVID-19 នៅក្នុងប្រទេសសមាជិកអាស៊ាន បានកើនឡើងដល់ ៧,៦៥៧,៤៤៧នាក់ហើយ ក្នុងនោះមានអ្នកស្លាប់ចំនួន ១៥៨,៧៦៦នាក់ផងដែរ។ នេះបើតាមទិន្នន័យគេហទំព័រតាមដានការរីករាលដាលជំងឺកូវីដ១៩ លើពិភពលោក Worldometer ។

ឥណ្ឌូនេស៊ី នៅតែជាប្រទេសមានចំនួនអ្នកឆ្លង និងស្លាប់ដោយសារជំងឺ COVID-19 ច្រើនជាងគេក្នុងចំណោមសមាជិកអាស៊ានទាំងអស់។ បន្ទាប់មកប្រទេសប្រទេសហ្វីលីពីន និងប្រទេសម៉ាទ្បេស៊ី។

ខាងក្រោមនេះ ជារបាយការណ៍ នៃការឆ្លងរីករាលដាលជំងឺកូវីដ១៩ នៅក្នុងប្រទេសអាស៊ាន គិតត្រឹមព្រឹកថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២១៖

* ឥណ្ឌូនេស៊ី ឆ្លងចំនួន ៣,៥៣២,៥៦៧នាក់ (ស្លាប់ ១០០,៦៣៦នាក់)
* ហ្វីលីពីន ឆ្លងចំនួន ១,៦១៩,៨២៤នាក់ (ស្លាប់ ២៨,២៣១នាក់)
* ម៉ាទ្បេស៊ី ឆ្លងចំនួន ១,១៨៣,១១០នាក់ (ស្លាប់ ៩,៨៥៥នាក់)
* ថៃ ឆ្លងចំនួន ៦៧២,៣៨៥នាក់ (ស្លាប់ ៥,៥០៣នាក់)
* មីយ៉ាន់ម៉ា ឆ្លងចំនួន ៣១៥,១១៨នាក់ (ស្លាប់ ១០,៦៩៥នាក់)
* វៀតណាម ឆ្លងចំនួន ១៨១,៧៥៦នាក់ (ស្លាប់ ២,៣២៧នាក់)
* កម្ពុជា ឆ្លងចំនួន ៧៩,៦៣៤នាក់ (ស្លាប់ ១,៤៨៨នាក់)
* សិង្ហបុរី ឆ្លងចំនួន ៦៥,៤១០នាក់ (ស្លាប់ ៣៩នាក់)
* ទ្បាវ ឆ្លងចំនួន ៧,៣០៥នាក់ (ស្លាប់ ៧នាក់)
* ព្រុយណេ ឆ្លងចំនួន ៣៣៨នាក់ (ស្លាប់ ៣នាក់)៕