(ភ្នំពេញ)៖ បងប្អូនប្រជាពលរដ្ឋខ្មែរនៅជុំវិញពិភពលោករួមមាន៖ ប្រទេសអូស្ត្រាលី​ នូវែលសេឡង់ អាមេរិក​ បារាំង​ កាណាដា​ កូរ៉េ​ និងក្នុងនៅកម្ពុជាផងដែរ បានប្រកាសគាំទ្រវត្តមានលោក ហ៊ុន ម៉ាណែត ក្នុងកម្មវិធីក្បួនព្យុះហយាត្រា នៅលើទឹកដីក្រុងឡុងប៊ិច សហរដ្ឋអាមេរិក នាថ្ងៃទី១០ ខែមេសា ឆ្នាំ២០១៦ខាងមុខនេះ។ (សូមស្តាប់ការលើកឡើងរបស់បងប្អូនខ្មែរនៅតាមបណ្តាប្រទេសនានា)

ការចេញប្រកាសគាំទ្រយ៉ាងដាច់ខាតបែបនេះ ធ្វើឡើងបន្ទាប់ពីមានក្រុមប្រឆាំងនិយមដែលមានគណបក្សប្រឆាំងនៅពីខាងក្រោយ ចេញមុខរារាំងមិនឲ្យមានវត្តមានលោក ហ៊ុន ម៉ាណែត ចូលរួមកម្មវិធីក្បួនព្យុះហយាត្រា នៅលើទឹកដីក្រុងឡុងប៊ិច សហរដ្ឋអាមេរិក។

សូមជំរាបថា ពលរដ្ឋខ្មែរដែលកំពុងរស់នៅលើទឹកដីសេរីភាព នៃលទ្ធិប្រជាធិបេតយ្យរបស់សហរដ្ឋអាមេរិក ជាច្រើននាក់បានចេញមកស្រែកគាំទ្រ យ៉ាងពេញទំហឹង ចំពោះវត្តមានរបស់លោក ហ៊ុន ម៉ាណែត មកកាន់ទឹកដីសហរដ្ឋអាមេរិក និងបានប្រកាសប្រឆាំងដាច់ខាត ចំពោះក្រុមជ្រុលនិយមមួយចំនួន ដែលមានបំណងចង់រារាំង និងបង្កបញ្ហានានាដល់វត្តមានកូនប្រុសច្បង សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅកម្មវិធីក្បួនព្យុះហយាត្រា នាថ្ងៃទី១០ ខែមេសា ឆ្នាំ២០១៦ខាងមុនេះ នៅលើទឹកដីនៃទីក្រុងឡុងប៊ិច សហរដ្ឋអាមេរិក។

ក្រុមប្រជាពលរដ្ឋខ្មែរដែលស្រឡាញ់សេរីភាព និងសន្តិភាព បានប្រកាសយ៉ាងដាច់ណាត់ថា ពួកយើងទាំងអស់គ្នានឹងនាំគ្នា, ប្រមូលផ្តុំគ្នាជាច្រើនរយពាន់នាក់ ធ្វើការតវ៉ា ឈានដល់ការឆ្លើយតបតគ្រប់រូបភាពទៅវិញ ប្រសិនក្រុមប្រឆាំងនិយមដែលមានគណបក្ស ប្រឆាំងនៅពីខាងក្រោយ ហ៊ានចេញមុខមកបង្កបញ្ហានានានៅក្នុងកម្មវិធីក្បួនព្យុះហយាត្រា នៅថ្ងៃទី១០ ខែមេសាខាងមុខនេះ។

សូមជំរាបថា នាពេលថ្មីៗនេះ លោក ហ៊ុន ម៉ាណែត កូនប្រុសច្បងសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា បានស្នើឲ្យគណៈកម្មាធិការ បុរីកម្ពុជា ពិចារណាក្នុងការអញ្ជើញថ្នាក់ដឹកនាំរបស់គណបក្សសង្គ្រោះជាតិ ចូលរួមជាមួយគ្នាក្នុងឱកាសចូលឆ្នាំថ្មី នៅសហរដ្ឋអាមេរិក នាពេលខាងមុខ។

សូមស្តាប់បងប្អូនថ្លែងការគាំទ្រចំពោះលោក ហ៊ុន ម៉ាណែត មកកាន់ទឹកដីសហរដ្ឋអាមេរិក៖

បងប្អូនខ្មែរជុំវិញពិភពលោក ប្រកាសគាំទ្រវត្តមានលោក ហ៊ុន ម៉ាណែត ក...

បងប្អូនខ្មែរជុំវិញពិភពលោក ប្រកាសគាំទ្រវត្តមានលោក ហ៊ុន ម៉ាណែត ក្នុងកម្មវិធីក្បួនព្យុះហយាត្រា នៅលើទឹកដីក្រុងឡុងប៊ិច(ភ្នំពេញ)៖ បងប្អូនប្រជាពលរដ្ឋខ្មែរនៅជុំវិញពិភពលោករួមមាន៖ ប្រទេសអូស្ត្រាលី នូវែលសេឡង់ អាមេរិក បារាំង កាណាដា កូរ៉េ និងក្នុងនៅកម្ពុជាផងដែរ បានប្រកាសគាំទ្រវត្តមានលោក ហ៊ុន ម៉ាណែត ក្នុងកម្មវិធីក្បួនព្យុះហយាត្រា នៅលើទឹកដីក្រុងឡុងប៊ិច សហរដ្ឋអាមេរិក នាថ្ងៃទី១០ ខែមេសា ឆ្នាំ២០១៦ខាងមុខនេះ។ (សូមស្តាប់ការលើកឡើងរបស់បងប្អូនខ្មែរនៅតាមបណ្តាប្រទេសនានា)http://www.freshnewsasia.com/index.php/en/20792-2016-03-25-12-55-51.html

Posted by Fresh News on Friday, March 25, 2016