(បន្ទាយមានជ័យ)៖ រដ្ឋបាលខេត្តបន្ទាយមានជ័យ បានចេញសេចក្តីសម្រេចកំណត់ទីតាំងភូមិចំបក់ ឃុំបឹងបេង ស្រុកម៉ាឡៃ ដែលមានព្រំប្រទល់នឹងភូមិភ្នំរូង ភូមិជ្រៃ និងព្រំដែនកម្ពុជា-ថៃ ជា «តំបន់ក្រហម» ដែលមានការឆ្លងរាលដាល នៃជំងឺកូវីដ១៩ធ្ងន់ធ្ងរ។

បើតាមសេចក្តីសម្រេចដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២១នេះ បានបញ្ជាក់ថា ការកំណត់តំបន់ក្រហមនេះ ធ្វើឡើងក្នុងគោលបំណងធានាដល់ប្រសិទ្ធភាព នៃការអនុវត្តវិធានការរដ្ឋបាលជាបណ្តោះអាសន្ន ដើម្បីទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩ នៅក្នុងភូមិសាស្រ្តស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ៕

ខាងក្រោមនេះ ជាសេចក្តីសម្រេចរបស់រដ្ឋបាលខេត្តបន្ទាយមានជ័យ៖