(បន្ទាយមានជ័យ)៖ នាយឧត្តមសេនីយ៍ គន់ គីម អគ្គលេខាធិការ សមាគមអតីតយុទ្ធជនកម្ពុជាតំណាងសម្តេចតេជោ ហ៊ុន សែន នៅរសៀលថ្ងៃទី២៥ ខែមីនា ឆ្នាំ២០១៦នេះ បានបើកកិច្ចប្រជុំបូកសរុបលទ្ធផល ការងារត្រីមាសទី១ និងដាក់ទិសដៅអនុវត្តការងារត្រីមាសទី២ ឆ្នាំ២០១៦ របស់សមាគមដែលប្រារព្ធធ្វើឡើង នៅខេត្តបន្ទាយមានជ័យ។

នៅក្នុងកិច្ចប្រជុំនេះ ក៏មានការអញ្ជើញចូលរួមពី អភិបាលខេត្តបន្ទាយមានជ័យ ប្រធាន-អនុប្រធាន សមាគមទូទាំងរាជធានី-ខេត្ត និងមន្រ្តីពាក់ព័ន្ធផងដែរ៕