(ភ្នំពេញ)៖ និយ័តករគណនេយ្យ និងសវនកម្ម (ន.គ.ស) បានប្រកាសពីការដាក់ឲ្យប្រើប្រាស់នូវនិមិត្តសញ្ញា (Logo) និងត្រាររបស់ខ្លួនផ្ទាល់ជាផ្លូវការ។

នេះបើយោងតាមសេចក្ដីជូនដំណឹង របស់និយ័តករគណនេយ្យ និងសវនកម្ម ដែលអង្គភាព Fresh News ទទួលបាននៅថ្ងៃទី៤ ខែសីហា ឆ្នាំ២០២១នេះ។

យោងតាមសេចក្ដីជូនដំណឹងបញ្ជាក់ថា «ចាប់ពីពេលនេះតទៅ និយ័តករគណនេយ្យ និងសវនកម្ម ហៅកាតថា ន.គ.ស មាននិមិត្តសញ្ញា (Logo) និងត្រា របស់ខ្លួនផ្ទាល់ ដើម្បីប្រើប្រាស់ជាផ្លូវការចាប់ពីពេលនេះតទៅ»៕

សម្រាប់ព័ត៌មានលម្អិត សូមអានសេចក្ដីជូនដំណឹង របស់និយ័តករគណនេយ្យ និងសវនកម្ម ខាងក្រោម៖