(ភ្នំពេញ)៖ លោកឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្រ្តីការបរទេស និង សហប្រតិ បត្តិ ការអន្តរជាតិកម្ពុជា នឹងអញ្ជើញចូលរួមក្នុងកិច្ចប្រជុំរដ្ឋមន្រ្តី ការបរទេសមេគង្គ-ជប៉ុន លើកទី១៤ ដែលនឹង ប្រព្រឹត្ត ទៅ នៅថ្ងៃទី ០៦ ខែសីហា ឆ្នាំ ២០ ២ ១ តាម ប្រព័ន្ធ វីដេអូ។ នេះបើតាមសេចក្តីជូនដំណឹងរបស់ ក្រសួងការបរទេសកម្ពុជា ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាន។

ការចូលរួមក្នុងកិច្ចប្រជុំនេះ ធ្វើឡើងតបតាមការអញ្ជើញរបស់ លោក ម៉ូតេហ្គី តូស៊ីមីសឺ (MOTEGI Toshimitsu) រដ្ឋមន្រ្តីការបរទេស នៃ ប្រទេស ជប៉ុន

តាមការប្រកាសរបស់ក្រសួងការបរទេស បានឱ្យដឹងថា ប្រទេសជប៉ុន នឹងធ្វើជាប្រធានដឹកនាំកិច្ចប្រជុំនេះ ហើយរដ្ឋមន្រ្តីការបរទេសនៃប្រទេស មេគង្គដទៃទៀត រួមមាន ឡាវ មីយ៉ាន់ម៉ា ថៃ និង វៀតណាម ក៏នឹងអញ្ជើញចូលរួមក្នុងកិច្ចប្រជុំនេះ ផងដែរ។

រដ្ឋមន្រ្តីការបរទេសមេគង្គ-ជប៉ុន នឹងពិនិត្យមើលវឌ្ឍនភាព នៃកិច្ចសហប្រតិបត្តិការមេគង្គ-ជប៉ុន នៅក្នុងវិស័យផ្សេងៗ កំណត់ទិសដៅអនាគតនៃកិច្ចសហប្រតិបត្តិការនេះ ដើម្បី ជំរុញ ការ អភិវឌ្ឍ ប្រកបដោយចីរភាព លើកកម្ពស់ការតភ្ជាប់ផ្នែកសង្គម សេដ្ឋកិច្ច និងវប្បធម៌ក្នុងចំណោម ប្រទេស មេគង្គ និងប្រទេសជប៉ុន និងដើម្បីធានាបាននូវអនុតំបន់ មេគង្គ ដែល កាន់ តែ រស់រវើក ដោយ គិតគូរ ពិចារណា ទៅលើជំងឺកូវីដ-១៩ និងការប្រឈមនានា ដែលកំពុងកើត មាន ឡើង។ រដ្ឋមន្រ្តី ទាំងអស់ក៏ នឹង ផ្លាស់ ប្តូរ ទស្សនៈគ្នាផងដែរ លើ បញ្ហាតំបន់ និងអន្តរជាតិ ដែលជា ចំណាប់ អារម្មណ៍ និងការ បារម្ភរួមគ្នា៕