(កម្ពុជា)៖ គិតត្រឹមម៉ោង៨ព្រឹកថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២១នេះ ចំនួនអ្នកឆ្លងជំងឺ COVID-19 នៅក្នុងប្រទេសសមាជិកអាស៊ាន បានកើនឡើងដល់ ៧,៥៥៧,៦៩៣នាក់ហើយ ក្នុងនោះមានអ្នកស្លាប់ចំនួន ១៥៥,៩០៦នាក់ផងដែរ។ នេះបើតាមទិន្នន័យគេហទំព័រតាមដានការរីករាលដាលជំងឺកូវីដ១៩ លើពិភពលោក Worldometer ។

ឥណ្ឌូនេស៊ី នៅតែជាប្រទេសមានចំនួនអ្នកឆ្លង និងស្លាប់ដោយសារជំងឺ COVID-19 ច្រើនជាងគេក្នុងចំណោមសមាជិកអាស៊ានទាំងអស់។ បន្ទាប់មកប្រទេសប្រទេសហ្វីលីពីន និងប្រទេសម៉ាទ្បេស៊ី។

ខាងក្រោមនេះ ជារបាយការណ៍ នៃការឆ្លងរីករាលដាលជំងឺកូវីដ១៩ នៅក្នុងប្រទេសអាស៊ាន គិតត្រឹមព្រឹកថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២១៖

* ឥណ្ឌូនេស៊ី ឆ្លងចំនួន ៣,៤៩៦,៧០០នាក់ (ស្លាប់ ៩៨,៨៨៩នាក់)
* ហ្វីលីពីន ឆ្លងចំនួន ១,៦១២,៥៤១នាក់ (ស្លាប់ ២៨,១៤១នាក់)
* ម៉ាទ្បេស៊ី ឆ្លងចំនួន ១,១៦៣,២៩១នាក់ (ស្លាប់ ៩,៥៩៨នាក់)
* ថៃ ឆ្លងចំនួន ៦៥២,១៨៥នាក់ (ស្លាប់ ៥,៣១៥នាក់)
* មីយ៉ាន់ម៉ា ឆ្លងចំនួន ៣១១,០៦៧នាក់ (ស្លាប់ ១០,៣៧៣នាក់)
* វៀតណាម ឆ្លងចំនួន ១៧០,១៩០នាក់ (ស្លាប់ ២,០៧១នាក់)
* កម្ពុជា ឆ្លងចំនួន ៧៩,០៥១នាក់ (ស្លាប់ ១,៤៧១នាក់)
* សិង្ហបុរី ឆ្លងចំនួន ៦៥,៣១៥នាក់ (ស្លាប់ ៣៨នាក់)
* ទ្បាវ ឆ្លងចំនួន ៧,០១៥នាក់ (ស្លាប់ ៧នាក់)
* ព្រុយណេ ឆ្លងចំនួន ៣៣៨នាក់ (ស្លាប់ ៣នាក់)៕