(ឧត្តរមានជ័យ)៖ រដ្ឋបាលខេត្តឧត្តរមានជ័យ នៅថ្ងៃទី៣ ខែសីហា ឆ្នាំ២០២១នេះ បានចេញសេចក្តីសម្រេច កំណត់ភូមិចំនួន៨ នៅសង្កាត់អូរស្មាច់ ក្រុងសំរោង ជាតំបន់ «ក្រហម» និងតំបន់ «លឿងទុំ» ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ១៩។

យោងសេចក្តីសម្រេចរបស់រដ្ឋបាលខេត្តឧត្តរមានជ័យ ដែលអង្គភាពព័ត៍មាន Fresh News ទទួលបានព្រលប់ថ្ងៃនេះ បានបញ្ជាក់ថា ត្រូវបានកំណត់ភូមិអូរស្មាច់ ភូមិរួតចំបុី ភូមិអភិវឌ្ឍន៍ ភូមិគីរីមង្គល ភូមិដើមជ្រៃ និងភូមិចំការចេក សង្កាត់អូរស្មាច់ជាតំបន់ «ក្រហម» និងកំណត់ភូមិអូរខ្លាឃ្មុំ ភូមិស្រះទឹក នៃសង្កាត់អូរស្មាច់ ក្រុងសំរោង ជាតំបន់ «លឿងទុំ» និងត្រូវបិទខ្ទប់បណ្តោះអាសន្ន ចាប់ពីថ្ងៃទី២ ខែសីហា ឆ្នាំ២០២១ រហូតដល់មានការសម្រេចជាថ្មី ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ ១៩។

ខាងក្រោមនេះ ជាសេចក្តីសម្រេចរបស់រដ្ឋបាលខេត្តឧត្តរមានជ័យ៖