(បាត់ដំបង)៖ រដ្ឋបាលខេត្តបាត់ដំបង នាថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២១នេះ បានប្រកាសពីការរកឃើញអ្នកវិជ្ជមានកូវីដ-១៩ ចំនួន ៩៥នាក់ថែមទៀត ព្រមទាំងជាសះស្បើយចំនួន ៤០នាក់ផងដែរ។

ជាមួយគ្នានេះ រដ្ឋបាលខេត្តបាត់ដំបងបានអំពាវនាវដល់អ្នកប៉ះពាល់ផ្ទាល់ សូមរួសរាន់ទៅជួបក្រុមគ្រូពេទ្យ និងធ្វើចត្តាឡីស័ក ដើម្បីយកសំណាកទៅពិនិត្យ ហើយចំពោះអ្នកប៉ះពាល់ប្រយោលត្រូវធ្វើចត្តាឡីស័កតាមផ្ទះរៀងៗខ្លួន ដោយមិនត្រូវពាក់ព័ន្ធ ឬប៉ះពាល់ជាមួយអ្នកដទៃដាច់ខាត។

សូមជម្រាបថា ចាប់តាំងពីផ្ទុះការរីករាលដាលនៃជំងឺកូវីដ១៩ ខេត្តបាត់ដំបងបានរកឃើញអ្នកឆ្លងជំងឺកូវីដនេះសរុបចំនួន ៣,៦៨៧នាក់ ព្យាបាលជាសះស្បើយចំនួន ២,១៤៣នាក់ ស្លាប់ចំនួន ៤៥នាក់ និងកំពុងសម្រាកព្យាបាលចំនួន ១,៤៩៩ នាក់ទៀត៕

ខាងក្រោមនេះជាសេចក្តីប្រកាសព័ត៌មានរបស់រដ្ឋបាលខេត្តបាត់ដំបង៖