(កំពត)៖ រដ្ឋបាលខេត្តកំពត បានចេញសេចក្តីប្រកាសព័ត៌មានបញ្ជាក់ពីការរកឃើញអ្នកជំងឺកូវីដ១៩ ចំនួន១៩នាក់ថែមទៀត នៅថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២១នេះ តាមរយៈការធ្វើតេស្តរហ័ស (Rapid Test)។ នេះបើតាមសេចក្តីប្រកាសព័ត៌មាន ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅព្រលប់ថ្ងៃទី០៣ ខែសីហានេះ។

សូមជម្រាបថា គិតមកថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២១នេះ ខេត្តកំពត មានអ្នកជំងឺកូវីដ១៩ ចំនួនសរុប ៣,១២៦នាក់ ព្យាបាលជាសះស្បើយចំនួន ២,៧២៤នាក់ កំពុងសម្រាកព្យាបាលចំនួន ៣៥៤នាក់ និងស្លាប់ចំនួន៤៨នាក់៕

ខាងក្រោមនេះ ជាសេចក្តីប្រកាសព័ត៌មានរបស់រដ្ឋបាលខេត្តកំពត៖