Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ព្រះមហាក្សត្រត្រាស់បង្គាប់តែងតាំង ទេសរដ្ឋមន្រ្តី សេរី កុសល ជាអនុប្រធានទី១ នៃអាជ្ញាធរកម្ពុជាគ្រប់គ្រងសកម្មភាពកំចាត់មីន

25-03-2016 15:10

(ភ្នំពេញ)៖ លោក ប្រាក់ សុខុន អនុប្រធានទី១ នៃអាជ្ញាធរកម្ពុជាគ្រប់គ្រងសកម្មភាពកំចាត់មីន និងសង្គ្រោះជនពិការដោយសារមីន ត្រូវបាននាយករដ្ឋមន្រ្តី នៃកម្ពុជា សម្តេចតេជោ ហ៊ុន សែន ទូលថ្វាយ ព្រះមហាក្សត្រដើម្បីប​ញ្ចប់មុខងារ ដោយដាក់លោកទេសរដ្ឋមន្រ្តី សេរី កុសល ជំនួសវិញ។ នេះបើយោងតាមព្រះរាជក្រឹត្យ ដែលទើបទទួលបាននៅរសៀលថ្ងៃទី២៥ ខែមីនា ឆ្នាំ២០១៦នេះ។

ដោយឡែក លោក លី ធុជ ត្រូវបានតែងតាំងជា ទេសរដ្ឋមន្រ្តីទទួលបន្ទុកបេសកកម្មពិសេស ជាអនុប្រធានទី២ អាជ្ញាធរកម្ពុជាគ្រប់គ្រងសកម្មភាពកំចាត់មីន និងសង្គ្រោះជនពិការដោយសារមីន។

ខាងក្រោមនេះ ជាព្រះរាជក្រឹត្យត្រាស់បង្គាប់តែងតាំង៖