(ភ្នំពេញ)៖ ក្រសួងទេសចរណ៍ នាថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២១នេះ បានចេញសេចក្ដីជូនដំណឹងស្ដីពីវគ្គបណ្ដុះបណ្ដាលភាសាចិនកម្រិតដំបូងដោយគិតថ្ងៃ តាមប្រព័ន្ធអនឡាញ ដែលនឹងចាប់ផ្ដើមបើកវគ្គសិក្សាចាប់ពីថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២១ ខាងមុខតទៅ។

ការរៀបចំរបស់ក្រសួងទេសចរណ៍នេះ គឺជាឱកាសសម្រាប់បុគ្គលិកបម្រើការក្នុងវិស័យទេសចរណ៍ យុវជន សិស្ស និស្សិត និងសាធារណជន ដែលចង់អភិវឌ្ឍន៍សមត្ថភាពលើជំនាញភាសាចិនរបស់ខ្លួន។

សម្រាប់អ្នកដែលមានបំណងចង់អភិវឌ្ឍន៍សមត្ថភាពលើជំនាញភាសាចិននេះ អាចចុះឈ្មោះសិក្សាតាមរយៈគេហទំព័រដែលមានលីងតំណភ្ជាប់នៅក្នុងលិខិតដូចខាងក្រោម ឬស្កេន QR-Code ក៏បាន។

ខាងក្រោមនេះជាសេចក្ដីជូនដំណឹងរបស់ក្រសួងទេសចរណ៍៖