(ភ្នំពេញ)៖ ព្រឹត្ដិការណ៍ដ៏អសា្ចរ្យនៃកម្មវិធី «Hennessy Artistry» ធំប្រចាំឆ្នាំ២០១៦នេះ នឹង​ចាប់​ផ្ដើមនៅរាត្រីនេះហើយ ដែលប្រារព្ធធ្វើឡើងនៅ សាលបុរីកោះពេជ្រ រាធានីភ្នំពេញ។

អ្នកស្រី Sou Kanika មានតួនាទីជា Brand Manager Hennessy (Cambodia) Co.,Ltd បានថ្លែងនៅក្នុងសន្និសីទកាសែត នៅថ្ងៃទី២៥ ខែមីនា ឆ្នាំ២០១៦នេះថា «ថ្ងៃនេះ ក្រុមហ៊ុន Moet Hennessy Asia Pacific Pte, Ltd. ដែលមានការិយាតំណាងនៅកម្ពុជា បានរៀបចំសន្និសីទសាព័ត៌មួយ សម្រាប់កម្មវិធី Hennessy Artistry 2016 នេះឡើង ដើម្បីបង្កើនភាពសប្បាយរីករាយ ជាមួយនឹងតារាល្បីៗលើពិភពលោក ដែលរួមមានតារាកម្ពុជាជាច្រើនរូបផងដែរ ដើម្បី​បង្កើនភាពសប្បាយរីករាយនេះ កាន់តែកក្រើកតែម្ដង»

អ្នកស្រី​បន្ដថា មុនមកដល់កម្មវិធី «Hennessy Artistry» ធំប្រចាំឆ្នាំ២០១៦ ក្រុមហ៊ុនបានបង្ហាញកម្មវិធី Hennessy Artistry Club Series ដែលបានចាប់ផ្ដើម ពីខែមករា ឆ្នាំ 2016 ហើយទើបតែបានបញ្ចប់ កាលពីថ្ងៃទី១១ ខែមីនា ឆ្នាំ២០១៦ មុននឹងឈានទៅដល់ព្រឹត្តិការណ៍ដ៏ធំនេះ។ ឥឡូវនេះ ព្រឹត្តិការណ៍ប្រគំតន្រី្ដដ៏ អស្ចារ្យប្រចាំឆ្នាំ Hennessy Artistry កម្ពុជា 2016 និងចាប់ផ្ដើមនៅរាត្រីនេះតទៅ ធានាពិតជាពិសេសៗ ហួសការរំពឹងទុកទៅទៀត។

អ្នកស្រី Sou Kanika បន្ថែមថា «Hennessy Artistry» ជាផ្នែកមួយលើកស្ទួយវិស័យសិល្បៈ លាយបញ្ជូលគ្នាជាសកល ដើម្បីឃោសនានូវ សិល្បៈនៃការលាយបញ្ជូលគ្នា ជាច្រើនប្រភេទ តូយ៉ាងការសម្ដែងរួមគ្នា រវាងសិល្បករ សិល្បការនីជាច្រើន មកពីជុំវិញពិភពលោក រួមទាំងបានផ្ដល់នូវបទពិសោធន៍ប្លែកៗ ដូចជា សំឡេង ការសម្ដែង និងតន្រ្ដីជាដើម។ ការរួមបញ្ជូលគ្នានៃបទភ្លេង ការបង្កើតនូវថ្មីៗ និងការផ្លាស់ប្ដូរបទពិសោធន៍គ្នានិងគ្នា លើពីនេះ គឺការភ្លក្សរសជាតិស្រា ដែលមាននិមិត្តសញ្ញាថ្មីល្បី ដែលយើងតែងតែធ្វើឡើង ក្នុងគ្រប់កម្មវិធី Hennessy Artistry ទាំងអស់។

អ្នកស្រីបន្ដទៀតថា ចំពោះអត្ថន័យ និងខ្លឹមសារយើងនៅតែរក្សាវាដដែល គឺសិល្បៈនៃការលាយបញ្ជូលគ្នាជាសកល ប៉ុន្ដែចំពោះមាតិកា​ ក្នុងកម្មវិធីពិតជាមានការខុសប្លែក ពីឆ្នាំមុនដោយ យើងផ្ដោតសំខាន់ លើបទពិសោធន៍ ចុងក្រោយក្នុងកម្មវិធី Hennessy Artistry ។ ចំណែកឆ្នាំនេះវិញ យើងនឹងផ្ដោតសំខាន់លើការ លាយបញ្ជូលគ្នា របស់សិល្បៈនៃតន្រ្ដី ដែលធ្វើឲ្យជីវិតកាន់តែអស្ចារ្យ ហើយយើងនឹងបង្ហាញនូវពេទ្យកោសល្យប៉ិនប្រសព្វ ដែលពិតជាធ្វើឲ្យអារម្មណ៍ លោកអ្នកពិតជារំភើប។ សូមកុំឲ្យឱកាសនេះ កន្លងផុតឲ្យសោះ!។

សូមបញ្ជាក់នៅរាត្រីនេះ តារាជាល្បីៗមកពីបណ្ដាប្រទេស លើ​ពិភពលោក ដែលមាន​ទេពកោសល្យ​ ​ជាមួយ​និងគុណភាពរបស់ Hennessy VSOP និងរសជាតិ គឺប្រៀបដូចជាសិល្បៈដ៏ល្អប្រណិតមួយ ដែលបានលាយបញ្ជូលគ្នា។ ​តាមរយៈការអញ្ជើញនេះផងដែរ វាក៏បានបង្ហាញពីការផ្លាស់ប្ដូរ បទពិសោធន៍គា្ននិងគ្នា លើពីនេះទៅទៀត វាក៏ជាការលើកស្ទូលសិល្បៈកម្ពុជា ឲ្យពិភពលោកបានស្គាល់។

កុំភ្លេចណាចូលរួមទាំងអស់ នៅសាលបុរីកោះពេជ្រ ជាមួយនឹង ព្រឹត្ដិការណ៍អសា្ចរ្យរបស់ Hennessy Artistry កម្ពុជា ឆ្នាំ២០១៦នេះ នឹងចាប់ផ្ដើមនៅរាត្រីនេះ៕