(ព្រៃវែង)៖ រដ្ឋបាលខេត្តព្រៃវែង នាថ្ងៃទី០២ ខែសីហា ឆ្នាំ២០២១នេះ បានប្រកាសពីការរកឃើញករណីអ្នកវិជ្ជមានកូវីដ-១៩ ចំនួន ៧៩នាក់ ជាសះស្បើយចំនួន ៣៣នាក់ និងស្លាប់ ចំនួន ៤នាក់ទៀត។

បច្ចុប្បន្ន អ្នកវិជ្ជមានជំងឺកូវីដទាំង ៧៩នាក់ខាងលើ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្ត និងតាមមន្ទីរពេទ្យបង្អែកស្រុកនីមួយៗ។

ជាថ្មីម្តងទៀត ចំពោះអ្នកដែលបានប្រាស្រ័យទាក់ទងប៉ះពាល់ដោយផ្ទាល់ ឬប្រយោលជាមួយបុគ្គលវិជ្ជមានកូវីដខាងលើ សូមដាក់ខ្លួនដាច់ដោយឡែក តាមដានសុខភាពរយៈពេល ១៤ថ្ងៃ និងរាយការណ៍មកអាជ្ញាធរដើម្បីយកសំណាក និងធ្វើចត្តាឡីស័ក៕

ខាងក្រោមនេះជាសេចក្តីប្រកាសព័ត៌មានរបស់រដ្ឋបាលខេត្តព្រៃវែង៖