(រតនគិរី)៖ រដ្ឋបាលខេត្តរតនគិរី នាថ្ងៃទី០២ ខែសីហា ឆ្នាំ២០២១នេះ បានចេញសេចក្តីប្រកាសព័ត៌មានពីការរកឃើញអ្នកជំងឺកូវីដ១៩ ចំនួន ៥នាក់បន្ថែមទៀត តាមរយៈការធ្វើតេស្តរហ័ស (Rapid Test) ខណៈមានជាសះស្បើយចំនួន ២០នាក់ និងស្លាប់ ១នាក់។

សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី០២ ខែសីហា ឆ្នាំ២០២១ នេះដែរ នៅទូទាំងខេត្តរតនគិរីរកឃើញអ្នកវិជ្ជមានជំងឺកូវីដ១៩ សរុបចំនួន ៧៦៨នាក់ ព្យាបាលជាសះស្បើយ ៦០៨នាក់ និងស្លាប់ ៦នាក់។

រដ្ឋបាលខេត្តរតនគិរី ក៏បានបន្តអំពាវនាវដល់សាធារណជនទាំងអស់ ដែលធ្លាប់បានពាក់ព័ន្ធដោយផ្ទាល់ និងប្រយោលជាមួយអ្នកវិជ្ជមាន ដែលបានរកឃើញកន្លងមក សូមស្ម័គ្រចិត្តធ្វើតេស្តសំណាក ឬដាក់ខ្លួននៅដោយឡែកពីអ្នកដទៃ និងតាមដានសុខភាពជាប្រចាំ។ ក្នុងករណីមានការសង្ស័យ សូមរាយការណ៍ទៅកាន់អាជ្ញាធរមានសមត្ថកិច្ចនៅក្នុងមូលដ្ឋាន ឬទំនាក់ទំនងតាមរយៈលេខទូរស័ព្ទ 097 595 7788 / 092 121 383 / 097 775 1212៕