(កំពង់ចាម)៖ រដ្ឋបាលខេត្តកំពង់ចាម នៅរសៀលថ្ងៃទី២ ខែសីហា ឆ្នាំ២០២១នេះ បានប្រកាសរកឃើញមេរោគកូវីដ១៩ បំប្លែងថ្មី Delta ចំនួន ៣ករណី ដែលកើតមានឡើងនៅក្នុងសហគមន៍។

សេចក្តីប្រកាសព័ត៌មានរបស់រដ្ឋបាលខេត្តកំពង់ចាម ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាន នៅរសៀលថ្ងៃនេះ បានបញ្ជាក់ថា ៣ករណី ជាមេរោគកូវីដ១៩ បំប្លែងថ្មី ដែលអាជ្ញាធរ និងមន្ត្រីសុខាភិបាលរកឃើញនោះ មាននៅភូមិស្គន់ ឃុំសូទិព ស្រុកជើងព្រៃ និងនៅភូមិសេនសុនជើង ឃុំស្រង៉ែ ស្រុកព្រៃឈរ។

ក្រោយរកឃើញមេរោគកូវីដ១៩ បំប្លែងថ្មី Delta ដែលឆ្លងចូលសហគមន៍ ទាំង ៣ករណីនេះ រដ្ឋបាលខេត្តកំពង់ចាម សូមអំពាវនាវ និងទទួចឲ្យប្រជាពលរដ្ឋ នៅទូទាំងខេត្ត បង្កើនការប្រុងប្រយ័ត្នខ្ពស់ និងរួមគ្នាទប់ស្កាត់នៃការចម្លងមេរោគដ៏កាចសាហាវនេះ ជាពិសេសត្រូវអនុវត្តឲ្យបានខ្ជាប់ខ្ជួន នូវវិធានការសុខាភិបាល និងអនុសាសន៍ របស់ប្រមុខនៃរាជរដ្ឋាភិបាល គឺ ៣ការពារ និង៣កុំ៕

ខាងក្រោមនេះជាសេចក្តីប្រកាសព័ត៌មានរបស់រដ្ឋបាលខេត្តកំពង់ចាម៖