(ភ្នំពេញ)៖ កម្មវិធី «តន្ត្រីមហាសប្បាយ Pocari Sweat» នៅថ្ងៃសុក្រ ទី២៥ ខែមីនានេះ ទស្សនិកជននឹងកាន់សប្បាយរីករាយ រំសាយអារម្មណ៍ ជាមួយតារាចម្រៀងល្បីប្រចាំប្រទេសកម្ពុជាដូចជា កញ្ញា មាស សុខសោភា, លោក ដួង វីរៈសិទ្ធ និងក្រុម Gay Generation ចាប់ពីម៉ោង ៧៖០០នាទី ដល់ម៉ោង ៩៖០០នាទីយប់ ។ ពិសេសជាងនេះទៅទៀត ទស្សនិកជននឹងផ្ទុះសំណើចក្អាកក្អាយជាមួយក្រុមកំប្លែង CBS ផងដែរ។

ទស្សនិកជនអាចទស្សនាដោយសេរី និងរីករាយកំសាន្តជាមួយកម្មវិធី «តន្ត្រីមហាសប្បាយ Pocari Sweat» នៅស្ទូឌីយោស្ថានីយទូរទស្សន៍ CNC ឫស្សីកែវ ឬតាមកញ្ចក់ទូរទស្សន៍ CNC ហើយទស្សនិជនក៏អាចទស្សនាតាមរយៈការផ្សាយបន្តផ្ទាល់ជាមួយ Fresh News TV នៅលើទូរស័ព្ទដៃ និងនៅលើគេហទំព័រ បានយ៉ាងងាយស្រួលផងដែរ។

សូមរង់ចាំទស្សនាការផ្សាយបន្តផ្ទាល់ «តន្ត្រីមហាសប្បាយ Pocari Sweat» ជាមួយ Fresh News TV ចាប់ពីម៉ោង ៧៖០០នាទី ដល់ម៉ោង ៩៖០០នាទីយប់នេះកុំបីខាន៕