(ស្ទឹងត្រែង)៖ រដ្ឋបាលខេត្តស្ទឹងត្រែង បានចេញសេចក្តីប្រកាសព័ត៌មានពីករណីរកឃើញអ្នកវិជ្ជមានកូវីដ១៩ ចំនួន ០៦នាក់ និងជាសះស្បើយចំនួន១៩នាក់ ដែលរកឃើញនាថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២១ ម្សិលមិញ តាមរយៈការធ្វើតេស្តរហ័ស (Rapid Test)។ នេះបើតាមសេចក្តីប្រកាសព័ត៌មាន ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅព្រឹកថ្ងៃទី០១ ខែសីហា ឆ្នាំ២០២១នេះ។

រដ្ឋបាលខេត្តស្ទឹងត្រែង បានបន្តអំពាវនាវដល់សាធារណជនទាំងអស់ ដែលធ្លាប់បានពាក់ព័ន្ធដោយផ្ទាល់ និងប្រយោលជាមួយអ្នកវិជ្ជមានដែលបានរកឃើញកន្លងមក ត្រូវស្ម័គ្រចិត្តធ្វើតេស្តសំណាក ឬដាក់ខ្លួននៅដោយឡែកពីអ្នកដទៃ និងតាមដានសុខភាពជាប្រចាំ។

សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២១ នៅក្នុងខេត្តស្ទឹងត្រែងមានករណីវិជ្ជមានកូវីដ១៩ សរុបចំនួន ៤៨៩នាក់ ជាសះស្បើយចំនួន ៤៣៧នាក់ កំពុងសម្រាកព្យាបាល ៥១នាក់ និងមានករណីសពស្លាប់រកឃើញវិជ្ជមាណជំងឺកូវីដ១៩ ចំនួន១នាក់ផងដែរ៕

ខាងក្រោមនេះ ជាសេចក្តីប្រកាសព័ត៌មានរបស់រដ្ឋបាលខេត្តស្ទឹងត្រែង៖