(ភ្នំពេញ)៖ លោក ម៉ែន វិបុល ត្រូវបានប្រកាសឲ្យចូលកាន់តំណែងអភិបាលខេត្តស្វាយរៀង ជំនួសលោក ជៀង អំ ជាផ្លូវការហើយនៅព្រឹកថ្ងៃទី២៤ ខែមីនា ឆ្នាំ២០១៦នេះ ក្រោមអធិបតីភាពសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ។

ក្នុងឱកាសចូលកាន់តំណែងនេះ ថ្នាក់ដឹកនាំ និងបុគ្គលិកទាំងអស់ នៃក្រុមហ៊ុនទឹកបរិសុទ្ធបាទី បានសម្តែងនូវការអបអរសាទរ ព្រមទាំងជូនពរឲ្យលោកអភិបាលខេត្តស្វាយរៀងថ្មី មានកម្លាំងពលំមាំមួន ប្រាជ្ញាឈ្លាសវៃ ដើម្បីចូលរួមដឹកនាំអភិវឌ្ឍន៍ខេត្តស្វាយរៀង និងប្រទេសជាតិឲ្យកាន់តែរីកចម្រើនថែមទៀត ក្រោមមាគ៌ាដឹកនាំ ដ៏ឈ្លាសវៃរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា៕