(បាត់ដំបង)៖ ដោយមានការដាក់ពាក្យបណ្តឹងពីក្រុមហ៊ុន ហ័ង ប្រេស្ទីច អ៊ីមផត អិចផត ដែលជាក្រុមហ៊ុនមានសិទ្ធិផ្តាច់ មុខក្នុងការនាំចូលផលិតផលម៉ាក ZUMMER នៅព្រឹកថ្ងៃទី២៤ ខែមករា ឆ្នាំ២០១៥នេះ លោកព្រះរាជអាជ្ញរារង លោក​ ហេង លុយ និងមន្ត្រីកាំកុងត្រូល ខេត្តបាត់ដំបង បានធើ្វការចុះឆែកឆេរដេប៉ូលក់ ភេសជ្ជៈមួយចំនួន នៅក្នុងក្រុងបាត់ដំបង។

បន្ទាប់ពីឆែកឆេរ តាមដេប៉ូខាងលើរួចមក លោកព្រះរាជអជ្ញារង លោក ហេង លុយ បានដកហូតផលិតផលម៉ាក ZUMMER ជាច្រើនកេះ ដែលម្ចាស់ដេប៉ូទាំងនោះ ដែលលួចនាំចូល និងចែកចាយ​ដោយ​ខុសច្បាប់។ ក្រោយធ្វើការដកហូតផលិតផល ដែលល្មើសនឹងច្បាប់នេះរួចមក លោកព្រះរាជអាជ្ញរង បានកសាងសំណុំរឿង ទៅតុលាការ ដើម្បីចាត់ការតាមនីតិវិធីច្បាប់។

បន្ទាប់ពីធើ្វការបង្រ្កាជាលក្ខណៈទ្រង់ទ្រាយធំនេះ លោក ពឹង គឹមអាន ប្រធានក្រុមហ៊ុន ហ័ង ប្រេស្ទីច អ៊ីមផត អិចផត ក៏បានសំណូមពរ ដល់ម្ចាស់ដេប៉ូទាំងអស់ នៅតាមបណ្តាខេត្តផ្សេងៗ ឲ្យបញ្ឈប់​ជាបន្ទាន់ ចំពោះការលួចនាំចូល និងចែកចាយដោយខុសច្បាប់ នូវផលិតផល របស់ក្រុមហ៊ុន បើមិនដូច្នេះក្រុមហ៊ុន នឹងចាត់វិធានការទៅតាមផ្លូវច្បាប់៕