(ភ្នំពេញ)៖ អភិបាលនៃគណៈអភិបាលខណ្ឌ​ឫស្សីកែវ​​លោក ជា ពិសី និងជាប្រធានកិត្តិយសអនុសាខា​កាកបាទក្រ ហមកម្ពុជាខណ្ឌឫស្សីកែវ​ជាតំណាងរបស់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា បានដឹកនាំចៅសង្កាត់ស្វាយ​ប៉ាកលោក ហ៊ូ សាម៉ន ព្រមទាំង​មន្ត្រីក្រុមយុវជន​ក្រោម ឱវាទសាលាខណ្ឌមួយចំនួន នារសៀលថ្ងៃទី ២៤ ខែមិនា ឆ្នាំ ២០១៦នេះ បានពាំនាំ យកអំណោយមានគ្រឿង​ឧបភោគបរិភោគ​រួមទាំងថវិការមួយចំនួនរបស់​សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត​ មកផ្ដល់ការចែកជូនប្រជាពលរដ្ឋទីទ័លក្រ ចំនួន២០គ្រួសារ ត្រង់ចំណុចតាមបណ្ដោយ ផ្លូវបេតុង ក្រុម៤ ភូមិលូ សង្កាត់ស្វាយប៉ាក ខណ្ឌឫស្សីកែវ ។

លោក​ ជា ពិសី បានថ្លែងថា ជានិច្ចជាកាលទី ណាមានប្រជាពលរដ្ឋជួបទុក្ខលំបាល ទីនោះតែង​តែ​មានវត្តមានកាកបាទក្រហមកម្ពុជា​ជានិច្ច ពីព្រោះកាកបាទក្រហម​កម្ពុជា ដែលមានសម្ដេច​កិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ជាប្រធានបានដើរតួរ​យ៉ាងសំខាន់ក្នុងការជួយសង្គ្រោះ​ប្រជាពលរដ្ឋដែលជួបរាល់​ហានិភ័យផ្សេងៗ ដែលកើតមានឡើងនៅ​ទូទាំងព្រះរាជាណាចក្រកម្ពុជា។

លោក ជា ពិសី បានថ្លែងទៀតថា  ចំពោះអំណោយដែលសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជាយកមក ផ្ដល់ការចែកជូនប្រជាពលរដ្ឋ​ទីទាល់ក្រចំនួន២០គ្រួសារ​តាមរយៈ​កាកបាទក្រហមកម្ពុជាខណ្ឌឫស្សីកែវនេះ ថ្វីត្បិតតែមានចំនួនតិចទួចក៍ពិតមែន ក៍ប៉ុន្តែក៍អាចជួយសម្រាល​រាល់ទុកលំបាក​ជីវភាពប្រចាំថ្ងៃ​បានមួយចំនួន និងជាទឹកចិត្ត​ដ៍កម្ររមួយ ដែលថ្នាក់ដឹកនាំបានមើលឃើញ​ជាក់ស្ដែងពីទុកលំបាករបស់ប្រជាពលរដ្ឋទាំងអស់គ្នា​។

លោកជា ពិសី បានបញ្ជាក់ថា ចំពោះអំណោយដែល ត្រៀមចែកជូនប្រជាពលរដ្ឋក្នុង១​គ្រួសាររួមមាន អង្ករ៣០គីឡូក្រាម​១បាវ  មីម៉ាម៉ា១កេស ត្រីខ១យួរ​ស្មើ១០កំប៉ុង ឃីតចំនួន១ មានមុង១ ភួយ១ សារ៉ុង១ និងក្រម៉ា១ ធុងទឹកកកចំនួន១ រួមជាមួយនឹងថវិការចំនួន​៣០០០០រៀល ។​

ជាមួយគ្នានោះ​ក្រោយពីចែកជូន​នូវអំណោយ ដល់ប្រជាពលរដ្ឋទីទាល់ក្រចំនួន១៨គ្រួសារ បន្ទាប់ពីនោះ លោកជា ពិសី បានពាំនាំយកគ្រឿង​ឧបភោគ​បរិភោគ​រួមទាំងថវិការចំនួន៣០០០០រៀល ដើម្បីយកមកផ្ដល់ការចែកជូន​ផ្ទាល់ដល់លំនៅដ្ឋានរបស់បងប្អូនប្រជាពលរដ្ឋទីទ័ល​ក្រពិការភាពចំនួន២គ្រួសារទៀត ដែលកំពុងប្រឈមនិងទុក្ខ​លំបាកវេទនាផ្សេងៗ នៅតាមគ្រួសារនីមួយៗផងដែរ៕