(កោះកុង)៖ រដ្ឋបាលខេត្តកោះកុង បានបញ្ជាក់ថា អនុគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ១៩ ខេត្តនឹងបើកយុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ជូនដល់កុមារដែលមានអាយុចាប់ពី១២ ដល់១៧ឆ្នាំ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៧ ខែសីហា ឆ្នាំ២០២១ ខាងមុខនេះ។

បើតាមសេចក្តីជូនដំណឹងដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅព្រឹកថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២១នេះ បានបញ្ជាក់ថា យុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩នេះ នឹងចាប់ផ្តើមនៅវេលាម៉ោង៩៖០០នាទី រហូតដល់ម៉ោង៤៖០០នាទីរសៀលរៀងរាល់ថ្ងៃនៅតាមទីតាំងនីមួយៗ

សម្រាប់ទីតាំងចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ ជូនដល់កុមារដែលមានអាយុចាប់ពី១២ ដល់អាយុ១៧ឆ្នាំ នឹងប្រព្រឹត្តធ្វើឡើងនៅតាមទីតាំងចំនួន ៧ក្រុង-ស្រុក រួមមាន៖

ទី១៖ ក្រុងខេមរភូមិន្ទ មានទីតាំងនៅសាខាកាកបាទក្រហមខេត្ត
ទី២៖ ស្រុកមណ្ឌលសីមា មានទីតាំងនៅមណ្ឌលសុខភាពនាងកុក
ទី៣៖ ស្រុកកោះកុង មានទីតាំងនៅមណ្ឌលសុខភាពត្រពាំងរូង
ទី៤៖ ស្រុកថ្មបាំង មានទីតាំងនៅមណ្ឌលសុខភាពឫស្សីជ្រុំ
ទី៥៖ ស្រុកបូទមសាគនិងជីផាត មានទីតាំងនៅមណ្ឌលសុខភាពអណ្តូងទឹក
ទី៦៖ ស្រុកគីរីសាគរ មានទីតាំងនៅណ្ឌលសុខភាពភ្ញីមាស
និងទី៧៖ ស្រុកស្រែអំបិល មានទីតាំងនៅសាលាបឋមសិក្សាបឹងព្រាវ៕