(រតនគិរី)៖ រដ្ឋបាលខេត្តរតនគិរី បានចេញប្រកាសព័ត៌មានពីករណីរកឃើញអ្នកជំងឺកូវីដ១៩ ចំនួន៣២នាក់បន្ថែមទៀត តាមរយៈការធ្វើតេស្តរហ័ស (Rapid Test) និងជាសះស្បើយចំនួន០៦នាក់ នាថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២១ ម្សិលមិញ។ នេះបើតាមសេចក្តីប្រកាសព័ត៌មាន ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅព្រឹកថ្ងៃទី២៩ ខែកក្កដានេះ។

រដ្ឋបាលខេត្តរតនគិរី សូមបន្តអំពាវនាវដល់ប្រជាពលរដ្ឋ និងសាធារណជនទាំងអស់ដែលធ្លាប់បានពាក់ព័ន្ធដោយផ្ទាល់ និងប្រយោលជាមួយអ្នកវិជ្ជមានដែលបានរកឃើញកន្លងមក ឬមានអាការៈសង្ស័យដូចជាក្អក, ក្តៅខ្លួន, ហៀសំបោរ, ពិបាកដកដង្ហើម សូមស្ម័គ្រចិត្តធ្វើតេស្តសំណាក ឬដាក់ខ្លួននៅដោយឡែកពីអ្នកដទៃនិងតាមដានសុខភាពជាប្រចាំ ឬរាយការណ៍ទៅកាន់អាជ្ញាធរមានសមត្ថកិច្ចនៅក្នុងមូលដ្ឋាន ឬទំនាក់ទំនងលេខ៖ 097 595 77 88/ 092 121 383/ 097 775 12 12៕