(ភ្នំពេញ)៖​ ខណៈអង្គភាពប្រឆាំងអំពើពុករលួយ បានប្រកាសនៅព្រឹកថ្ងៃទី២៤ ខែមីនា ឆ្នាំ២០១៦នេះថា សារសម្លេងដែលបែកធ្លាយនៅលើបណ្តាញសង្គម Facebook ជាសម្លេងពិតរបស់លោក កឹម សុខា និងស្រីស្នេហ៍។ ក្រោយពីប្រកាសបានប៉ុន្មានម៉ោង Facebook ឈ្មោះ រឿងពិត CNRP បានបន្តទម្លាយសារសម្លេងរបស់លោក កឹម សុខា វគ្គទី៣៦បន្តទៀត។ សារសម្លេងនេះក្រោមចំណងជើងថា «លោក កឹម សុខា ខណៈពេលផ្អែមមាត់ជាមួយអាចិន គឺគាត់ណាត់គ្នា ដើម្បីបានដេករួមរ័ក្សជាមួយនាងជាញឹកញាប់ !» (សំឡេងឆ្លើយឆ្លងគ្នា ថ្ងៃទី ២៨ ខែកញ្ញា ឆ្នាំ២០១២)

Facebook បានបន្តសរសេររៀបរាប់ថា៖ «ដូចខ្ញុំបានបញ្ជាក់ជូនបងប្អូនជនរួមជាតិមកហើយថា ទឹកដីខេត្តកំពង់ចាម គឺជាឋានសួគ៌សម្រាប់លោក កឹម សុខា ណាត់បណ្តាស្រីក្មេងៗ ជាច្រើននាក់ទៅទីនោះ ដើម្បីគាត់បានរួមភេទតែប៉ុណ្ណោះ គឺលោក កឹម សុខា បបូរមាត់ស្រែកជេរគេឯង ជាពិសេសបន្ទាបបន្ថោកថា កម្ពុជាសព្វថ្ងៃគ្មានសិទ្ធិសេរីភាពទេ និងគាត់បាននិយាយបំភ្លើសថា អសន្តិសុខណាស់ ប៉ុន្តែបើស្តាប់សំឡេងឆ្លើយឆ្លងគ្នារវាងលោក កឹម សុខា ជាមួយស្រីស្នេហ៍ (អាចិន) គឺកម្ពុជាបច្ចុប្បន្ន ជាប្រទេសពោរពេញដោយសេរីភាព ធានាសន្តិសុខ២៤ម៉ោង លើ២៤ម៉ោង ហើយជា ប្រទេសមួយដែលមនុស្សអាចប្រើសិទ្ធិរបស់ខ្លួន ដើម្បីសប្បាយ ស៊ីចុក ចាយវាយលុយកាក់តាមចិត្ត»៕

សូមស្តាប់សម្លេងឆ្លងឆ្លើយលោក កឹម សុខា ជាមួយស្រីស្នេហ៍៖

រឿងអាស្រូវ កឹម សុខា វគ្គទី ៣៦

រឿងអាស្រូវ កឹម សុខា វគ្គទី ៣៦លោក កឹម សុខា ខណៈពេលផ្អែមមាត់ជាមួយអាចិន គឺគាត់ណាត់គ្នា ដើម្បីបានដេករួមរ័ក្សជាមួយនាងជាញឹកញាប់!៖

Posted by រឿងពិត CNRP on Wednesday, March 23, 2016