(​អូស្ត្រាលី​)៖ ប្រទេស​អូស្ត្រាលី នឹង​បង្កើន​ចំនួន​ប៉ូលិស​នៅតាម​តំបន់​ធំៗ​ចំនួន​ពីរ​ប្រភេទ ក្នុងនោះ​មាន​ទាំង ព្រលាន​យន្តហោះ​ផងដែរ ដែល​នឹង​អាច​ទទួល​រង​ការវាយប្រហារ​ដោយ​អំពើ​ភេរវកម្ម ដូច​ទីក្រុង​ព្រុច​សែ​ល ប្រទេស​ប៊ែលហ្សិក​។ នេះ​បើ​តាម​ការផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន​ស៊ិន​ហួរ នៅ​ថ្ងៃ​មុន​នេះ​បន្តិច នា​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍ ទី​២៤ ខែ​មីនា ឆ្នាំ ២០១៦​។​

​បន្ថែម​ពី​ការ​ដាក់​ពង្រាយ​កងកម្លាំង​នៅ​ព្រលានយន្តហោះ​ទីក្រុង​មែ​ល​ប៊​ន នោះ​អាជ្ញាធរ​បាន​សន្យា​បង្កើន​សន្តិសុខ​នៅ​តាម​ពហុកីឡាដ្ឋាន ដែល​នឹង​មាន​ការប្រកួត​បាល់ទាត់​ដ៏​សំខាន់​នៅ​យប់​ថ្ងៃ​ព្រហស្បតិ៍​នេះ​។ ប៉ូលិស​ត្រូវបាន​គេ​អះអាងថា នឹង​បង្កើន​ចំនួន​លើស​ពី​រដង​ពី​ឆ្នាំ ដើម្បី​ការពារ​សន្តិសុខ​ជូន​ប្រជាជន នៅតាម​តំបន់​ដែល​មាន​មនុស្ស​កកកុញ​។​

​យ៉ាងណា​ក៏ដោយ​នៅ​ក្នុងរ​ដ្ឋ វិច​តូ​រៀ (Victoria) របស់​ប្រទេស​អូស្ត្រាលី ស្ថានការណ៍​ស្ថិតនៅក្នុង​ស​ភាពស្ងប់ស្ងាត់ ប៉ុន្តែ​ដោយសារ​តែ​អូស្ត្រាលី ជា​ប្រទេស​ដែល​សកម្ម​ក្នុង​ការប្រយុទ្ធប្រឆាំង​នឹង ISIS នោះ​ការ​វាយ ប្រហារ​នឹង​អាច​កើតឡើង​គ្រប់ពេលវេលា​ប្រសិនបើ អាជ្ញាធរ​ប្រហែស​តែ​បន្តិច​នោះ​៕​