(ព្រៃវែង)៖ អាជ្ញាធរខេត្តព្រៃវែង បានប្រកាសពីការរកឃើញ និងបង្ហាញអត្តសញ្ញាណអ្នកជំងឺកូវីដ១៩ ចំនួន៨២នាក់, ជាសះស្បើយចំនួន១៤៨នាក់ និងស្លាប់ចំនួន១នាក់ នៅថ្ងៃទី២៤ខែកក្កដា ឆ្នាំ២០២១នេះ ។

បច្ចុប្បន្នអ្នកវិជ្ជមានជំងឺកូវីដ១៩ ទាំងជំងឺទាំង៨២នាក់ខាងលើ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្ត និងតាមមន្ទីរពេទ្យបង្អែកស្រុកនីមួយៗ។

ជាថ្មីម្តងទៀត ចំពោះអ្នកដែលបានប្រាស្រ័យទាក់ទងប៉ះពាល់ដោយផ្ទាល់ ឬប្រយោលជាមួយបុគ្គលវិជ្ជមានកូវីដ១៩ខាងលើ សូមដាក់ខ្លួនដាច់ដោយឡែក តាមដានសុខភាពរយៈពេល១៤ថ្ងៃ និងរាយការណ៍មកអាជ្ញាធរដើម្បីយកសំណាក និងធ្វើចត្តាឡីស័ក៕