(ប៉ៃលិន)៖ រដ្ឋបាលខេត្តប៉ៃលិន បានប្រកាសពីការរកឃើញអ្នកវិជ្ជមានកូវីដ១៩ ចំនួន០៩នាក់ តាមរយៈការធ្វើតេស្តរហ័ស (Rapid Test) និងជាសះស្បើយចំនួន០៥នាក់ នៅថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២១។

ជាមួយគ្នានេះ រដ្ឋបាលខេត្តបានអំពាវនាវ ចំពោះអ្នកដែលបានប្រាស្រ័យទាក់ទងប៉ះពាល់ដោយផ្ទាល់ ឬប្រយោលជាមួយបុគ្គលវិជ្ជមានកូវីដ១៩ ខាងលើ សូមដាក់ខ្លួនដាច់ដោយឡែកតាមដានសុខភាពរយៈពេល១៤ថ្ងៃ និងរាយការណ៍មកអាជ្ញាធរ ដើម្បីយកសំណាក និងធ្វើចត្តាឡីស័ក៕

ខាងក្រោមនេះជាសេចក្តីប្រកាសព័ត៌មានរបស់រដ្ឋបាលខេត្តប៉ៃលិន៖