(ភ្នំពេញ)៖ លោក ប៉ា សុជាតិវង្ស អភិបាលរាជធានីភ្នំពេញ បានបញ្ជាក់ឲ្យដឹងថា នៅថ្ងៃទី២៣ ខែមីនានេះ សាលារាជធានីភ្នំពេញ បានចាប់ផ្តើមបើកការដ្ឋាន កែលម្អសួនច្បារមុខវត្តបុទមវតី្តហើយ ដើម្បីលើកកម្ពស់សោភណ្ឌភាពឲ្យកាន់តែស្រស់ស្អាតជាងមុន។

លោក ប៉ា សុជាតិវង្ស បានសរសេរលើ Facebook របស់លោកថា «ដើម្បីលើកកំពស់សោភ័ណភាព ក្នុងរាជធានីភ្នំពេញ ឲ្យកាន់តែល្អស្រស់បំព្រងបន្ថែមទៀត នៅថ្ងៃទី២៣ ខែមីនា ឆ្នាំ២០១៦ សាលារាជធានីភ្នំពេញ បានចាប់ផ្តើមការដ្ឋានកែលំអ សួនច្បារបទុមវតី ដែលនឹងបន្ថែមទីធ្លា កម្រាលឲ្យបានធំទូលាយ រៀបកម្រាលជាបន្ទះថ្មក្រានីត រៀបចំណត​រថយន្តនិងម៉ូតូ កែលំអបង្គោលភ្លើងសួន បំពាក់បង្គោលភ្លលង​ហ្វារកំពស់២០ម៉ែត្រ ចំនួន៤កន្លែង...។ សួនច្បារនេះ មានក្រឡាផ្ទៃទំហំ ៤.៦ហិកតា»