(ភ្នំពេញ)៖ នៅរសៀល ថ្ងៃទី២៣ ខែ មីនា ឆ្នំា២០១៦ រាជបណ្ឌិតសភាវិជ្ជាជីវៈតុលាការ បានប្រជុំពិភាក្សាជាមួយជំនាញការនិងទីប្រឹក្សាផ្នែកច្បាប់ នៃទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន (JICA) ប្រចាំនៅក្រសួងយុត្តិធម៌។

កិច្ចពិភាក្សានេះ មានគោលបំណងពង្រឹងកិច្ចសហប្រតិបត្តិការរវាង រាជបណ្ឌិតសភាវិជ្ជាជីវៈតុលាការ និង​JICA ប្រចាំនៅក្រសួងយុត្តិធម៌ ដើម្បីរៀបចំ និងចងក្រងសៀវភៅស្តីពី «ញាតិ និងសន្តតិកម្ម» និងរៀបចំផែនការបណ្តុះបណ្តាល ដល់ មន្ត្រីពាក់ព័ន្ធ ចៅក្រម-ព្រះរាជអាជ្ញា និងក្រឡាបញ្ជី ទូទាំងប្រទេស សម្រាប់ឆ្នាំ២០១៦៕