(ភ្នំពេញ)៖ រដ្ឋបាលរាជធានីភ្នំពេញ នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២១នេះ បានចេញសេចក្ដីណែនាំ ស្ដីពីការរឹតបន្ដឹងការអនុវត្តវិធានការបង្ការ និងទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ១៩ ចំពោះការដ្ឋានសំណង់គ្រប់ប្រភេទ ក្នុងភូមិសាស្ដ្ររាជធានីភ្នំពេញ។

ក្នុងសេចក្ដីណែនាំដែលបណ្ដាញព័ត៌មាន Fresh News ទទួលបានបញ្ជាក់ថា មួយរយៈចុងក្រោយនេះ រដ្ឋបាលរាជធានីភ្នំពេញ បានតាមដានយ៉ាងយកចិត្តទុកដាក់ និងសង្កេតឃើញមានការឆ្លងជាបន្ដបន្ទាប់ ក្នុងចំណោមបុគ្គលិក និងកម្មករ-និយោជិតកំពុងបម្រើការងារតាមការដ្ឋានសំណង់គ្រប់ប្រភេទ ក្នុងអត្រាប្រឈមខ្ពស់គួរឲ្យព្រួយបារម្ភ ដែលចាំបាច់ត្រូវមានវិធានការរឹតបន្ដឹងឲ្យកាន់តែមានប្រសិទ្ធភាព។

ចំពោះមុខនេះ ដើម្បីធានាឲ្យបាននូវសុខុមាលភាព សុវត្ថិភាព និងជីវភាពរបស់បុគ្គលិក និងកម្មករ និយោជិត ក្នុងវិស័យសំណង់ ព្រមទាំងនិរន្ដភាពការងាររបស់ការដ្ឋាន រដ្ឋបាលរាជធានីភ្នំពេញ បានធ្វើការណែនាំដល់ម្ចាស់ការដ្ឋាន ឬអ្នកគ្រប់គ្រងការដ្ឋានសំណង់គ្រប់ប្រភេទ ក្នុងភូមិសាស្ដ្ររាជធានីភ្នំពេញ ត្រូវរឹតបន្ដឹងការអនុវត្តវិធានការបង្ការ និងទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ១៩ ចំនួន១៤ចំណុច។

ខាងក្រោមនេះ ជាសេចក្ដីណែនាំរបស់រដ្ឋបាលរាជធានីភ្នំពេញ៖