(បន្ទាយមានជ័យ)៖​​ មនុស្សវិកលចរិកម្នាក់ បាន​យកភ្លើងដុតព្រៃ ហើយដេក​បណ្តាលឲ្យឆេះពេញខ្លួន​ស្លាប់ យ៉ាងអាណោធអាធ័ម​ ដោយហេតុការណ៍នេះ កើតឡើងនៅម៉ោង៤៖១០នាទីល្ងាច ថ្ងៃទី២៣​​​ ខែមីនា​​ ឆ្នាំ២០១៦​ នៅក្បែររបង​សាលាស្រុកអូរជ្រៅ​ ​ស្ថិតនៅភូមិកូបលិច​ ឃុំកូប​​ ស្រុកអូរជ្រៅ​ ខេត្តបន្ទាយមានជ័យ។

សមត្ថកិច្ចមូលដ្ឋានបានឲ្យដឹងថា​ ជនវិកលចរិកនេះ ​អាយុប្រមាណជា៣០ឆ្នាំ ​​តែងតែ​ដើរសុំបាយទឹកគេឯងហូប​ និងដើរតាមផ្លូវជាតិលេខ៥​ តែមិនស្មានថា​ដុតព្រៃភ្លើង​ឆេះខ្លួនឯង រហូតស្លាប់បាត់បង់ជីវិត។​

សមត្ថកិច្ចបានសន្និដ្ឋានថា​ សាកសពនេះ​ពុំមានអ្វីពាក់​ព័ន្ធនឹងអំពើឃាតកម្មនោះឡើយ​ ហើយនៅក្បែរសពនោះមានដែ​កកេះ​ កញ្ចប់បាយ ដបទឹក​ និងមានក្រណាត់រុំ​ពេញខ្លួនឯង ​ដោយយកដែកលួសចង់​ជាប់រាងកាយ​។

បន្ទាប់ពីកើតហេតុពលរដ្ឋបានរាយការណ៍ ​ជូនសមត្ថកិច្ច​មូលដ្ឋានមកត្រួតពិនិត្យ​ និងបានយកសពទៅ​តម្កល់ទុកឯវត្ត​កូប​ ហើយអំពាវនាដល់បងប្អូនសព ​យកទៅធ្វើបុណ្យ​តាមប្រពៃណី​៕