(កម្ពុជា)៖ គិតត្រឹមម៉ោង៨ព្រឹកថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២១នេះ ចំនួនអ្នកឆ្លងជំងឺ COVID-19 នៅក្នុងប្រទេសសមាជិកអាស៊ាន បានកើនឡើងដល់ ៦,២៧៣,៩៧៦នាក់ហើយ ក្នុងនោះមានអ្នកស្លាប់ចំនួន ១២០,៨៨១នាក់ផងដែរ។ នេះបើតាមទិន្នន័យគេហទំព័រតាមដានការរីករាលដាលជំងឺកូវីដ១៩ លើពិភពលោក Worldometer ។

ឥណ្ឌូនេស៊ី នៅតែជាប្រទេសមានចំនួនអ្នកឆ្លង និងស្លាប់ដោយសារជំងឺ COVID-19 ច្រើនជាងគេក្នុងចំណោមសមាជិកអាស៊ានទាំងអស់។ បន្ទាប់មកប្រទេសប្រទេសហ្វីលីពីន និងប្រទេសម៉ាទ្បេស៊ី។

ខាងក្រោមនេះ ជារបាយការណ៍ នៃការឆ្លងរីករាលដាលជំងឺកូវីដ១៩ នៅក្នុងប្រទេសអាស៊ាន គិតត្រឹមព្រឹកថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២១៖

* ឥណ្ឌូនេស៊ី ឆ្លងចំនួន ២,៩៥០,០៥៨នាក់ (ស្លាប់ ៧៦,២០០នាក់)
* ហ្វីលីពីន ឆ្លងចំនួន ១,៥១៧,៩០៣នាក់ (ស្លាប់ ២៦,៨៤៤នាក់)
* ម៉ាទ្បេស៊ី ឆ្លងចំនួន ៩៣៩,៨៩៩នាក់ (ស្លាប់ ៧,២៤១នាក់)
* ថៃ ឆ្លងចំនួន ៤២៦,៤៧៥នាក់ (ស្លាប់ ៣,៥០២នាក់)
* មីយ៉ាន់ម៉ា ឆ្លងចំនួន ២៤០,៥៧០នាក់ (ស្លាប់ ៥,៥៦៧នាក់)
* កម្ពុជា ឆ្លងចំនួន ៦៨,៧៩៦នាក់ (ស្លាប់ ១,១៤៩នាក់)
* សិង្ហបុរី ឆ្លងចំនួន ៦៣,៤៤០នាក់ (ស្លាប់ ៣៦នាក់)
* វៀតណាម ឆ្លងចំនួន ៦២,៨២០នាក់ (ស្លាប់ ៣៣៤នាក់)
* ទ្បាវ ឆ្លងចំនួន ៣,៧១០នាក់ (ស្លាប់ ៥នាក់)
* ព្រុយណេ ឆ្លងចំនួន ៣០៥នាក់ (ស្លាប់ ៣នាក់)៕