(ភ្នំពេញ)៖ និយ័តកអាជីវកម្មអចលនវត្ថុ និងបញ្ចាំ បានផ្លាស់ប្តូរទីតាំងពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ទៅអគារលេខ១៦៨F ជាន់ទី៧ ផ្លូវ៥៩៨ (ផ្លូវជាសុផារ៉ា) ទល់មុខបុរីវិមានភ្នំពេញ សង្កាត់ច្រាំងចំរេះ១ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។ នេះបើតាមសេចក្តីជូនដំណឹង ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី២១ ខែកក្កដានេះ។

ចំពោះការផ្លាស់ប្តូរទីតាំងថ្មីនេះ និយ័តកអាជីវកម្មអចលនវត្ថុ និងបញ្ចាំ សូមសាធារណជនដែលមានបំណងចង់ សាកសួរជាព័ត៌មានទូទៅ ការងារពាក់ព័ន្ធ ឬស្នើសុំ/បន្តអាជ្ញាបណ្ណអាចទំនាក់ទំនង តាមទីតាំងថ្មីដូចបានបញ្ជាក់ជូនក្នុងសេចក្តីជូនដំណឹង៕