(ស្វាយរៀង)៖ រដ្ឋបាលខេត្តស្វាយរៀង បានចេញសេចក្ដីសម្រេច ស្ដីពីការបិទខ្ទប់ភូមិតាត្រាវ និងភូមិកំពង់ត្រាច ស្ថិតក្នុងឃុំកំពង់ត្រាច ស្រុករមាសហែក ជាតំបន់ដែលមានអ្នកជំងឺកូវីដ១៩ និងអ្នកប៉ះពាល់ផ្ទាល់ និងប្រយោលជាច្រើននាក់ រយៈពេល១៤ថ្ងៃ គឺចាប់ពីម៉ោងសូន្យថ្ងៃទី២១ ខែកក្កដា ដល់ថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២១។

បើតាមសេចក្តីសម្រេចដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២១នេះ បានបញ្ជាក់ថា ចំពោះថិរវេលានេះ អាចត្រូវបានសម្រេចបន្ត ឬអាចបញ្ចប់មុនថិរវេលាកំណត់តាមការជូនដំណឹងរបស់រដ្ឋបាលខេត្ត៕

ខាងក្រោមនេះ ជាសេចក្តីសម្រេចរបស់រដ្ឋបាលខេត្តស្វាយរៀង៖