(កណ្តាល)៖ នៅព្រឹកថ្ងៃទី២៣ ខែមីនា ឆ្នាំ២០១៦នេះ នាយឧត្តមសេនីយ៍ ហ៊ីង ប៊ុនហៀង​ សមាជិកគណៈកម្មាធិការកណ្តាល​ តំណាងសម្តេច​តេជោ​ ហ៊ុន​ សែន​ នាយករដ្ឋមន្រ្តីនៃកម្ពុជា​ អញ្ជើញជាអធិបតីក្នុងពិធី​សម្ពោធ​សមិទ្ធផលនាៗ ក្នុង​វត្ត​ខ្ពបអណ្តែត ​ហៅវត្តក្របៅ​ និង​ជួប​សំណេះសំណាល​ ជាមួយ​ប្រជាពលរដ្ឋ​ជាង១៥០០នាក់ ក្នុង​សង្កត់កំពង់សំណាញ់​ ក្រុង​តាខ្មៅ​ ខេត្ត​កណ្ដាល​។

ក្នុងឱកាសនោះ នាយឧត្តមសេនីយ៍ ហ៊ីង ប៊ុនហៀង បានថ្លែងនូវកាកោតសរសើ​រ ដល់លោកអិបាលក្រុង​តាខ្មៅ ចៅសង្កាត់​ និងព្រះចៅអធិកាវត្តខ្ពបអណ្តែត​ ហៅ​ វត្តក្របៅ​ ដែលបានខិតខំ​ យកចិត្តទុកដាក់កសាង​ អភិវឌ្ឍន៏នូវសមិទ្ធផលនាៗ ជាច្រើនដូចពេលនេះ។​

ជាមួយគ្នានោះដែរ គណៈអធិបតីបានលើកឡើងពី ប្រវត្តិដ៏ជូជត់ និងទុក្ខវេទនាបំផុត​ ដែលប្រជាពលរដ្ឋកម្ពុជាបានជួប ប្រទះក្នុងរបបប្រល័យពូជសាសន៍ប៉ុល ពត​ ហើយសម័យនោះពុំមាន គណបក្សនយោបាយ ឬជនមួយចំនួនដែលអះអាងថា ជាអ្នកស្នេហាជាតិចេញមុខមក សង្គ្រោះជាតិនោះទេ គឺមានតែសម្តេចទាំងបីទេ ដែលខិតខំ​តស៊ូ ​ហ៊ាន ប្តូរ​ ជីវិត​ សាច់​ស្រស់​ ឈាមស្រស់ ដឹកនាំរំដោះ និងកសាងប្រទេសជាតិ តាំងពីបាតដៃទទេ រហូតធ្វើឲ្យប្រទេសជាតិរក្សាបាននូវសុខសន្តិភាព​ សេ្ថរភាព​ និងការអភិវឌ្ឍន៍លើគ្រប់វិស័យ។

នាយឧត្តមសេនីយ៍សង្កត់ធ្ងន់ថា សម្តេចតេជោនាយករដ្ឋមន្ត្រីនៃកម្ពុជា តែងតែយកចិត្តទុកដាក់ចំពោះបងប្អូន ប្រជាពលរដ្ឋគ្រប់ពេលវេលាទាំងវិស័យ​ ពុទ្ធចក្រនិងអាណាចក្រ។​ ហើយថ្មីៗនេះដើម្បីដោះស្រាយកង្វល់ របស់ប្រជាពលរដ្ឋឱ្យកាន់តែមានឆាប់រហ័ស និងមានប្រសិទ្ធិភាព សម្តេចបាន ណែនាំគ្របស្ថាប័នទាំងអស់ ត្រូវតាមដានការបញ្ចេញមតិ របស់ប្រជាពលរដ្ឋនៅក្នុងទំព័រហ្វេសប៊ុក ផ្លូវការរបស់សម្តេច​។​

នាយឧត្តមសេនីយ៍ ក៏បានថ្លែងអំណរគុណចំពោះភូមិ សង្កាត់ ក្រុងដែលបានយកចិត្តទុកដាក់ដោះស្រាយកង្វល់ក៏ដូច ជាសំណូមពរនានា របស់ប្រជាពលរដ្ឋ ព្រមទាំងបានផ្តាំផ្ញើត្រូវខិតខំបន្ថែមទៀត ក្នុងការដោះស្រាយកង្វល់ទាំងនេះ ព្រោះមានតែភូមិ សង្កាត់ ក្រុងនេះហើយដែលនៅក្បែប្រជាពលរដ្ឋ ដឹងសុខទុក្ខរបស់ប្រជាពលរដ្ឋច្បាស់។

ជាចុងក្រោយ នាយឧត្តមសេនីយ៍ ក៏បានពាំនាំនូវអំណោយសម្តេច​តេជោ និង​សម្តេច​កិត្តិព្រឹទ្ធបណ្ឌិត ចែកជូនដល់តាជីយាយជី ក្រុមយុវជន លោកគ្រូអ្នកគ្រូ​ ​សិស្សានុសិស្ស និងប្រជាពលរដ្ឋ ព្រមទាំងបានឧបត្ថម្ភ​ រទេះរុញ​ មួយគ្រឿង​ និង​ ម៉ូតូកង់បី​ មួយគ្រឿងប្រគេន​ អតីតៈ​ព្រះចៅអធិការវត្តខ្ពបអណ្តែត​ និងបានប្រគេនបច្ច័យ​ ដល់វត្តខ្ពបអណ្តែត​ ហៅ​វត្តក្របៅ​ ចំនួន​២០​លានរៀល សម្រាប់បន្តកសាងសមិទ្ធផល ដែលនៅសេសសល់បន្ត៕​