(ព្រះវិហារ)៖ រដ្ឋបាលខេត្តព្រះវិហារ នៅថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២១នេះ បានចេញសេចក្តីប្រកាសព័ត៌មានពីករណីរកឃើញអ្នកជំងឺកូវីដ-១៩ ចំនួន ១៧នាក់ថែមទៀត តាមរយៈការធ្វើតេស្តរហ័ស (Rapid test)។

យោងសេចក្តីប្រកាសព័ត៌មានរបស់រដ្ឋបាលខេត្តព្រះវិហារ ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅល្ងាចថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២១នេះ បានបញ្ជាក់ថា ក្នុងចំណោមអ្នកជំងឺកូវីដទាំង ១៧នាក់នោះ មានពលរដ្ឋ ៣នាក់ រកឃើញនៅថ្ងៃទី១៧ ខែកក្កដា ជាពលរដ្ឋនៅស្រុកជាំក្សាន្ត និងពលរដ្ឋ ១៤នាក់ផ្សេងទៀត រកឃើញនៅថ្ងៃនេះ ភាគច្រើជាប្រជាពលរដ្ឋរស់នៅស្រុកគូលែន និងក្រុងព្រះវិហារ។

សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២១នេះ ខេត្តព្រះវិហារបានរកឃើញជំងឺកូវីដ១៩ ចំនួន ៣៤៩នាក់ បានព្យាបាលជាសះស្បើយចំនួន ១៥២នាក់ កំពុងសម្រាកព្យាបាលចំនួន ១៩៦នាក់ និងស្លាប់បាត់បង់ជីវិត ១នាក់ផងដែរ៕

ខាងក្រោមនេះជាសេចក្តីប្រកាសព័ត៌មានរបស់រដ្ឋបាលខេត្តព្រះវិហារ៖