(ត្បូងឃ្មុំ)៖ លោក ស៊ាក ឡេង ប្រធានគណៈកម្មាធិការគណបក្សខេត្ត និងលោក ហាក់ សុខមករា សមាជិកយុវជនគណបក្សថ្នាក់កណ្ដាល និងជាប្រធានក្រុមការងារយុវជនគណបក្សខេត្ត នៅថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២១នេះ បានអញ្ជើញប្រគល់ទទួលសម្ភារប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ របស់ក្រុមការងារយុវជនគណបក្សខេត្ត ផ្ដល់ជូនការិយាល័យសុខាភិបាលស្រុកប្រតិបត្តិក្រូចឆ្មារ។

ពិធីប្រគល់ និងទទួលនេះ បានធ្វើឡើងនាបរិវេណវិទ្យាល័យក្រូចឆ្មារ សម្ភារទាំងនេះ គឺដើម្បីបែងចែកដល់៖

*មណ្ឌលចាក់វ៉ាក់សាំងទាំង៣ទីតាំង ក្នុងស្រុក
*កងកម្លាំងប៉ូលីស និងប្រជាការពារមណ្ឌល
*មណ្ឌលព្យាបាល និងចត្តាឡឺស័កកម្រិត២ វិទ្យាល័យក្រូចឆ្មារ
*ក្រុមការងារយុវជនគណបក្សស្រុក ដែលចូលរួមសម្របសម្រួលការចាក់វ៉ាក់សាំងក្នុងស្រុក
*ស្នាក់ការគណបក្សស្រុកក្រូចឆ្មារ។

សម្ភារទាំងអស់រួមមាន៖ ម៉ាស ១០,០០០សន្លឹក, មីខ្លាឃ្មុំ ១០០កេស, ទឹកសុទ្ធវីតាមីន១០០កេស, ទឹកអាល់កុល ២០កានស្មើនឹង ៦០០លីត្រ ដើម្បីចូលរួមចំណែកប្រយុទ្ធប្រឆាំងការរីករាលដាលជំងឺកូវីដ១៩៕