(ព្រុចសែល)៖ យោងតាមការចេញផ្សាយរបស់​ Sky News មុននេះបន្ដិចបានឲ្យដឹងថា ​ចំនួនអ្នកស្លាប់​នៅក្នុង​ករណីបំផ្ទុះគ្រាប់បែកនៅអាកាសយានដ្ឋាន និងនៅចំណតរថភ្លើងក្រោមដី ក្នុងទីក្រុងព្រុចសែល ប្រទេសសប៊ែលហ្សិក កើនឡើងដល់ ៣៤នាក់ និងអ្នករបួសមានជាង ១៣០នាក់។

នាយករដ្ឋមន្ត្រីប៊ែលហ្សិក លោក Charles Michel បានថ្លែងឲ្យដឹងថា «អ្វីដែលយើងភ័យខ្លាច នៅពេលនេះវាបានកើតឡើងហើយ ដោយយើង​ត្រូវ​រងការប្រហារពីសំណាក់សង្គមងងឹត ហើយលោកមានសេចក្ដី​រន្ធត់ យ៉ាងខ្លាំង ព្រោះវាជាអំពើភេរវកម្ម​ដ៏សាហាវមួយ»។

គួរបញ្ជាក់ផងដែរថា គិតត្រឹមម៉ោង ៧៖៣០នាទីយប់ (ម៉ោងនៅកម្ពុជា) នេះ នៅមិនទាន់មានក្រុមណាមួយចេញមុខ​ទទួលស្គាល់ថា ជាទង្វើរបស់ខ្លួនឡើយ៕