(កំពង់ធំ)៖ រដ្ឋបាលខេត្ដកំពង់ធំ នៅថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២១នេះ បានចេញសេចក្ដីសម្រេចបន្ដផ្អាកជាបណ្ដោះអាសន្នការលក់គ្រឿងស្រវឹងគ្រប់ប្រភេទ ការជួបជុំគ្នាពិសារគ្រឿងស្រវឹង និងការទទួលភ្ញៀវចូលទទួលទានអាហារ ឬភេសជ្ជៈតាមអាហារដ្ឋាន រយៈពេល២សប្ដាហ៍បន្ថែមទៀត ចាប់ពីថ្ងៃទី១៧ ដល់ថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២១ ដើម្បីទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ១៩ ក្នុងភូមិសាស្ដ្រខេត្តកំពង់ធំ។ នេះបើតាមសេចក្ដីសម្រេចដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាន។

ខាងក្រោមនេះ ជាសេចក្ដីសម្រេចរបស់រដ្ឋបាលខេត្តកំពង់ធំ៖