(រតនគិរី)៖ រដ្ឋបាលខេត្តរតនគិរី បានប្រកាសរកឃើញអ្នកវិជ្ជមានជំងឺកូវីដ១៩ ចំនួន១០នាក់បន្ថែមទៀត និងមានអ្នកជាសះស្បើយចំនួន៤៩នាក់។ នេះបើតាមសេចក្តីប្រកាសព័ត៌មាន ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅរសៀលថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២១។

ក្នុងសេចក្ដីប្រកាសព័ត៌មាននោះ បានបញ្ជាក់ថា អ្នកដែលជាសះស្បើយទាំង៤៩នាក់ ត្រូវបានអនុញ្ញាតឲ្យចេញពីមណ្ឌលព្យាបាល និងត្រូវបន្តធ្វើចត្តាឡីស័កដោយខ្លួនឯង រយៈពេល១៤ថ្ងៃបន្ថែមទៀត។

សូមជម្រាបថា គិតត្រឹមថ្ងៃនេះ នៅក្នុងខេត្តរតនគិរី រកឃើញអ្នកវិជ្ជមានកូវីដ១៩ សរុបចំនួន៦២៣នាក់ ព្យាបាលជាសះស្បើយចំនួន៣១៨នាក់ និងស្លាប់៤នាក់។

រដ្ឋបាលខេត្តរតនគិរី បានបន្តអំពាវនាវដល់សាធារណជនទាំងអស់ ដែលធ្លាប់ពាក់ព័ន្ធដោយផ្ទាល់ និងប្រយោលជាមួយអ្នកវិជ្ជមាន ដែលបានរកឃើញកន្លងមក សូមស្ម័គ្រចិត្តធ្វើតេស្តសំណាក ឬដាក់ខ្លួននៅដោយឡែកពីអ្នកដទៃ និងតាមដានសុខភាពជាប្រចាំ ក្នុងករណីមានការសង្ស័យសូមរាយការណ៍ទៅកាន់ អាជ្ញាធរមានសមត្ថកិច្ចនៅក្នុងមូលដ្ឋាន ឬទំនាក់ទំនងលេខ 097 595 77 88/092 121 383/097 775 12 12៕