(កំពត)៖ ឧកញ៉ា លី ឃុន ថៃ ប្រធានសមាគមស្បែកជើងកម្ពុជា និងសមាជិក នាថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២១ បាននាំយកអំណោយមួយចំនួន មានដូចជា សម្លៀកបំពាក់ពេទ្យ ម៉ាស និងថ្នាំបុរាណចិន ប្រគល់ជូនរដ្ឋបាលខេត្តកំពត ដើម្បីរួមចំណែកក្នុងការប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩។

សម្ភារដែលប្រគល់ជូនរដ្ឋបាលខេត្តកំពតរួមមាន សម្លៀកបំពាក់ពេទ្យ ២,០០០ឈុត ម៉ាស ១០,០០០បន្ទះ និងថ្នាំបុរាណចិន ៤០០ប្រអប់។

សូមជម្រាបថា សមាគមស្បែកជើងកម្ពុជា តែងតែយកចិត្តទុកដាក់ជួយឧបត្ថម្ភដល់រាជរដ្ឋាភិបាល និងប្រជាពលរដ្ឋខ្មែរ ដែលទទួលរងគ្រោះដោយសារជំងឺកូវីដ១៩ តាមរយៈរូបភាពផ្សេងៗកន្លងមកនេះ៕