(​ណៃ​ពិដោ​)៖ បន្ទាប់​ទទួលបាន​ព័ត៌មាន​ថា​លោកស្រី អ៊ុង​សាន ស៊ូ​ជី ក៏​មានឈ្មោះ​នៅក្នុង​ជួរ​គណរដ្ឋមន្ត្រី​ដែរនោះ នៅ​មុន​នេះ​បន្តិច សារព័ត៌មាន BBC បាន​ចេញផ្សាយ​ថា លោកស្រី នឹង​ធ្វើ​ជា​រដ្ឋមន្ត្រី​នៃ​ក្រសួង​ចំនួន​បួន មានដូចជា ក្រសួងការបរទេស​, ការិយាល័យ​ប្រធានាធិបតី​, អប់រំ និង​ចុងក្រោយ​គឺ​ក្រសួង​អគ្គិសនី និង​ថាមពល​។​

​គួរ​បញ្ជាក់​ផង​ដែរ​ថា ពី​ដំបូង​មាន​ការ​រំពឹងថា លោកស្រី អ៊ុង​សាន ស៊ូ​ជី អាច​នឹង​កាន់តំណែង​នៅ​ក្រសួង​ណាមួយ ដែល​មាន​សក្តានុពល​ខ្លាំង នឹង​អាច​បង្កើន​ប្រជាប្រិយភាព​ របស់​លោកស្រី ដើម្បី​ឈាន​ទៅរក​ការដោះស្រាយ​បញ្ហា​ជាតិ​សំខាន់ៗ ប៉ុន្តែ​គួរ​ឲ្យ​ស្ដាយ គឺ​ក្រសួង​សំខាន់ៗ​មួយចំនួន​ នៅតែ​ស្ថិតក្រោម​ការកាន់កាប់ រ​បស់​យោធា​ដោយ​ស្វ័យប្រវត្តិ​ដដែល ជាពិសេស​ក្រសួង​ការពារជាតិ​៕​