(ត្បូងឃ្មុំ)៖ សមាគមស្បែកជើងកម្ពុជា បាននាំយកអំណោយមួយចំនួនមានដូចជា សម្លៀកបំពាក់ពេទ្យ ម៉ាស អាល់កុល និងថ្នាំបុរាណចិន ប្រគល់ជូនរដ្ឋបាលខេត្តត្បូងឃ្មុំ ដើម្បីរួមចំណែកក្នុងការប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ នាពេលបច្ចុប្បន្ននេះ។ នេះបើយោងតាមលិខិតថ្លែងអំណរគុណ ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២១។

ក្នុងចំណោមសម្ភារៈទាំងអស់ គឺសមាគមស្បែកជើងកម្ពុជា បានឧបត្ថម្ភជូនរដ្ឋបាលខេត្តត្បូងឃ្មុំ នូវសម្លៀកបំពាក់ពេទ្យ PPE ចំនួន ១,០០០ឈុត ម៉ាសចំនួន ១០,០០០បន្ទះ ថ្នាំបុរាណាចិន ៤០០ប្រអប់ និងអាល់កុល ២០កាដុងផងដែរ។

សូមជម្រាបថា សមាគមស្បែកជើងកម្ពុជា តែងតែយកចិត្តទុកដាក់ជួយឧបត្ថម្ភដល់រាជរដ្ឋាភិបាល និងប្រជាពលរដ្ឋខ្មែរ ដែលទទួលរងគ្រោះដោយសារជំងឺកូវីដ១៩ តាមរយៈរូបភាពផ្សេងៗកន្លងមកនេះ៕