(​ណៃ​ពិដោ​)៖ មេដឹកនាំ​គណបក្ស​ឈ្នះឆ្នោត និង​កំពុងកាន់​អំណាច​ថ្មី​នៅ​មី​យ៉ាន់​ម៉ា លោកស្រី អ៊ុង​សាន ស៊ូ​ជី ត្រូវបានតែងតាំង​ជា​រដ្ឋមន្ត្រី​មួយរូប ក្នុងចំណោម​រដ្ឋមន្ត្រី​ទាំងអស់ ១៨​រូប របស់​គណៈរដ្ឋមន្ត្រី​ថ្មី ដែល​មាន​ចំនួន ២១​ក្រសួង ប៉ុន្តែ​គេ​នៅ​មិនទាន់​ដឹងថា​លោកស្រី នឹង​កាន់កាប់​ក្រសួង​ណាមួយ​នោះឡើយ​។ នេះ​បើ​តាម​ការផ្សាយ​របស់ ទីភ្នាក់ងារ​ព័ត៌មាន​ចិន​ស៊ិន​ហួរ នៅ​មុន​នេះ​បន្តិចនាព្រឹកថ្ងៃ​អង្គារ ទី​២២ ខែ​មីនា ឆ្នាំ​២០១៦​។

រដ្ឋ​សភា​ មី​យ៉ាន់យ៉ា ត្រូវបាន​គេ​រំពឹងថា នឹង​អនុម័ត​លើ​បញ្ជី​ឈ្មោះរដ្ឋមន្ត្រី​របស់​រដ្ឋាភិបាល​ថ្មី​ជា​ផ្លូវការ ដែល​ត្រូវបាន​ជ្រើសរើស នឹង​បញ្ជូន​ដោយ​លោក​ប្រធានាធិបតី យូ ហា​ទីន ក្យ​រ (U Htin Kyaw) កាលពី​ពេល​ថ្មី​នេះ​៕​