(​អ៊ី​ស្លា​ម៉ា​បាដ​)៖ ការប្រកាសអាសន្ន​កម្រិត​ធ្ងន់ ត្រូវបាន​ធ្វើឡើង​នៅឯ​អាកាសយានដ្ឋាន​នៃ​រដ្ឋធានី អ៊ី​ស្លា​ម៉ា​បាដ របស់​ប្រទេស​ប៉ា​គី​ស្ថាន នៅ​មុន​នេះ​បន្តិច បន្ទាប់ពី​មាន​ជន​មិន​ស្គាល់​អត្តសញ្ញាណ បាន​អះអាង​ថា​ខ្លួន​ទូរស័ព្ទ​មកពី ទីក្រុង​ឡុង​ដ៍ ចក្រភព​អង់គ្លេស ហើយក៏​បាន​បញ្ជាក់ទៀតថា មាន​គ្រាប់បែក​ត្រូវបាន​ដាក់​បង្កៃ​ក្នុង​យន្តហោះ ចំនួន​ពីរ​គ្រឿង​។ នេះ​បើ​តាម​ការផ្សាយ​របស់​ស៊ិន​ហួរ នៅ​ថ្ងៃ​អង្គារ ទី​២២ ខែ​មីនា ឆ្នាំ​២០១៦​។​

​ពេល​នេះ​ក្រុមមន្ត្រី​ជំនាញ​របស់​ប៉ា​គី​ស្ថាន​កំពុង​តែ​ចេញ​ប្រតិបត្តិការ ការពារ​សន្តិសុខ​យ៉ាងរឹងមាំ នឹង​ផ្តើម​ធ្វើ​ការស៊ើបអង្កេត នៅឯ​អាកាសយានដ្ឋាន Banzir​។ ព័ត៌មាន​បន្ត​បន្ទាប់ នឹង​មាន​សេចក្តីរាយការណ៍​ក្នុង​ពេល​ឆាប់ៗ​៕​