(ណៃពិដោ)៖ រដ្ឋាភិបាលថ្មីដែលដឹកនាំដោយគណបក្សរបស់លោកស្រី អ៊ុងសាន ស៊ូជី បានសន្យាថានឹង ធ្វើការដឹកនាំប្រទេសដោយផ្តោតសំខាន់លើ ផលប្រយោជន៍ជាតិជាធំ, ការសន្សំសំចៃថវិកាសាធារណៈ និងការធ្វើឲ្យមានប្រសិទ្ធភាពការងារ ព្រមទាំងសាមគ្គីភាពលើគ្រប់វិស័យ។ នេះបើតាមការផ្សាយរបស់ទីភ្នាក់ងារព័ត៌មានចិន ស៊ិនហួរ នៅថ្ងៃអង្គារ ទី២២ ខែមីនា ឆ្នាំ២០១៦។

តាមការលើកឡើងរបស់លោក យូ ធីន យ៉រ កាលពីសប្តាហ៍មុន លោកមានគម្រោងធ្វើកំណែទម្រង់ទ្រង់ទ្រាយធំ នៅក្នុងគណរដ្ឋមន្ត្រី ហើយក្នុងនោះរដ្ឋមន្ត្រីចំនួន ១៨ ដែលនឹងកាន់តំណែងក្នុងក្រសួងចំនួន ២១ ត្រូវបានតែងតាំងដោយរដ្ឋាភិបាលរបស់លោក ដោយទទួលបានការបោះឆ្នោតគាំទ្រ ៦១១សំឡេង ទល់នឹង ៣សំឡេង (អវត្តមាន ២១សំឡេង)។

គួរបញ្ជាក់ថា សភានៃសហភាពមីយ៉ាន់ម៉ា នឹងអនុម័តលើបញ្ជីឈ្មោះបេក្ខជនដែលត្រូវតែងតែជារដ្ឋមន្ត្រីសំខាន់ៗ ក្នុងគណរដ្ឋមន្ត្រី របស់រដ្ឋាភិបាលថ្មីដែលដឹកនាំដោយលោកប្រធានាធិបតីថ្មីរបស់ភូមា យូ ធីន យ៉រ (U Htin Kyaw) ដែលមានក្រសួងចំនួន ២១៕